សម្តេច​ហ៊ុនសែន បង្ហាញ​សកម្មភាព​នៅ​មាត់សមុទ្រ ហើយ​ចង់​ឡើង​ច្រៀង ផ្សាយ​បន្ត​ផ្ទាល់ តាម​ប៉ុស្តិ៍​ទូរទស្សន៍​ទៀត​!

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ​នេះ បាន​រៀបរាប់​បង្ហាញ​អំពី​សកម្មភាព​របស់​ស​ម្តេច និង​ក្រុមគ្រួសារ ដែល​បាន​សម្រាក​លំហែកាយ នៅ​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​។

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ម្សិលមិញ ចៅៗ​ខ្ញុំ ពួកគេ​សប្បាយ​ណាស់ តែ​ស្ថិតក្រោម​ការមើល​ថែ​រប​ស់​ឪពុកម្តាយ​គេ​។ ភរិយា​ខ្ញុំ​ទៅ​ផ្សារ ឯខ្ញុំ​ចុះ​ងូតទឹក​យ៉ាង​សប្បាយ ដែលមាន​ទាំង​ខ្មែរ​ទាំង​បរទេស​មុជ​ជាមួយគ្នា និង​ដើរ​តាម​ឆ្នេរសមុទ្រ​ជាមួយគ្នា​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ប្រទេស​មាន​សន្តិភាព​គឺ​បែបនេះ ប្រជាជន​កម្ពុជា មាន​សេរីភាព​ដើរ​កំសាន្ត​គ្រប់​ទីកន្លែង ដែល​ខ្លួន​ចង់ទៅ​។ ទេសចរ​បរទេស​យ៉ាងច្រើន មក​កំ​សាន​នៅ​ឆ្នេរសមុទ្រ​។ ជនជាតិ​បារាំង​មួយក្រុម​ស្គាល់​ខ្ញុំ​យ៉ាងច្បាស់​។ ពួកគេ​និយាយ​មកកាន់​ខ្ញុំ ដោយ​ការសប្បាយ ហើយ​ខ្ញុំ​ក៏​ស្វាគមន៍ និង​ប្រាប់​ពួកគេ​ថា​សូម​បន្ត​ការសប្បាយ និង​សូម​អញ្ជើញ​មកលេង​សារជាថ្មី​ទៀត​នៅ​កម្ពុជា​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ខ្ញុំ​នៅ​មាត់សមុទ្រ រហូត​ម៉ោង ១១​យប់ ជាមួយ​ការប្រជុំ​តន្ត្រី និង​ការតាំង​លក់ទំនិញ​តាម​ស្តង់​ដ៏​គួរឱយ​ចាប់ចិត្ត​។ ខ្ញុំ​ចង់​ឡើង​ច្រៀង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប៉ុស្តិ (CNC CTN) តែ​ខ្លាច​ក្មួយ ព្រាប សុវត្ថិ ខេ​មរះ សេរី​មន្ត ឆន សុវណ្ណ​រាជ ណុប ប​ញ្ញ​រិ​ទ្ធ ករុណា​ពេជ្រ​។​ល​។ បាត់​អាជីព និង​ខ្លាច​ដាច់​ខ្សែ​គោ​របស់​ប្រជាជន​"៕​