​ប៉ូលិស​ឃាត់ខ្លួន​នារី​ម្នាក់ ពាក់​ព័​ន្ធគ្រឿងញៀន

ត្បូងឃ្មុំ: នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​នារី​ម្នាក់ ដែលជា​កូនប្រសាម្ចាស់ផ្ទះ ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរ នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​។​

​ប្រតិ​ប​ត្ត​ការ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​

​លោក ជា ជឿន នាយការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​គោលការណ៍ និង​បទបញ្ជា ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ម៉ៅ ពៅ និង​បានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់ ពី​លោក​តំណាង​អយ្យការ អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ មក កម្លាំង​ជំនាញ ក្រោម​ការដឹក​របស់លោក បាន​ឆែកឆេរ​លំនៅដ្ឋាន ឈ្មោះ អ៊ុក សំអឿន ហៅ រ៉ុ​ម ភេទ​ប្រុស នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដោយ​សមត្ថកិច្ច​ជំនាញ​យើង រកឃើញ​ថ្នាំញៀន ចំនួន ២១ កញ្ចប់​តូច និង​ឧបករណ៍​វេច​ខ្ចប់ មួយចំនួន ។​

​លោក​បាន​បន្តថា ក្នុងនោះ កម្លាំង​ជំនាញ បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆ​យ សុ​ណា​រី អាយុ ២៤​ឆ្នាំ ភេទ​ស្រី មាន​ស្រុកកំណើត នៅ​ភូមិ​កំពង់ស្រែ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ជា​កូនប្រសារ​របស់​ឈ្មោះ អ៊ុក សា​រ៉ុ​ម ហើយ​ក្នុងពេល ឆែកឆេរ ពុំមាន​វត្តមាន ឈ្មោះ អ៊ុក សា​រ៉ុ​ម និង​ប្រពន្ធ​នោះទេ ។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង កំពុង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាមច្បាប់​៕V​/S

​ប៉ូលិស​ឃាត់ខ្លួន​នារី​ម្នាក់ ពាក់​ព័​ន្ធគ្រឿងញៀន

​ប៉ូលិស​ឃាត់ខ្លួន​នារី​ម្នាក់ ពាក់​ព័​ន្ធគ្រឿងញៀន