​រដ្ឋមន្ត្រីក្រសួង​ធម្មការ ៖ បច្ចុប្បន្ន នៅ​ទូទាំងប្រទេស មាន​៤៧៥៥​វត្ត និង​ព្រះសង្ឃ​ជិត​៦​ម៉ឺន​អង្គ​

ភ្នំពេញ: បច្ចុប្បន្ន នៅ​ទូទាំងប្រទេស មាន​វត្ត​ចំនួន ៤៧៥៥​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​៥៩៥១៦​អង្គ ក្នុងនោះ​មាន គណៈមហានិកាយ​មាន ៤៥៥១​វត្ត ព្រះសង្ឃ​មាន​ចំនួន ៥៤៧៦២​អង្គ  និង​គណៈធម្មយុត្តិកនិកាយ​មាន ២០៤​វត្ត ព្រះសង្ឃ​មាន​ចំនួន​៤៧៥៤​អង្គ​។

​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែង​ក្នុងឱកាស​បើក​អនុ​សំវ​ច្ឆ​រ មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស លើក​ទី​២៤ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលសន្និសីទ​ចតុមុខ ថា តាមរយៈ​ការរីកចម្រើន​លើ​វិស័យ​ព្រះពុទ្ធសាសនា រហូតមកដល់​បច្ចុប្បន្ន នៅ​ទូទាំងប្រទេស មាន​វត្ត​ចំនួន ៤៧៥៥​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​៥៩៥១៦​អង្គ ក្នុងនោះ​មាន​គណៈមហានិកាយ​មាន ៤៥៥១​វត្ត ព្រះសង្ឃ​មាន​ចំនួន ៥៤៧៦២​អង្គ និង​គណៈធម្មយុត្តិកនិកាយ​មាន ២០៤​វត្ត ព្រះសង្ឃ​មាន​ចំនួន​៤៧៥៤​អង្គ​។ ចំពោះ​វិស័យ​ពុទ្ធិកសិក្សា​វិញ បាន​បណ្តុះបណ្តាល ព្រះសង្ឃ​តាំងពី​ថ្នាក់​ធម្ម​វិន័យ ថ្នាក់​ពុទ្ធិកបឋមសិក្សា រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​

​លោក​រដ្ឋមន្ត្រី​ថ្លែងបន្តថា មកទល់ពេលនេះ​មាន​ពុទ្ធិក​សកល​វិទ្យាល័យ​ចំនួន​៣ គឺ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជា និង​ពុទ្ធិក​សកលវិទ្យា​ល័យ សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន កំពង់ចាម​។ ក្រៅពីនេះ​ក្រសួង​នៅមាន សាខា​ពុទ្ធិក សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ ចំនួន​ពីរ​ទៀត គឺ​ពុទ្ធិកមហាវិទ្យាល័យ​ខេត្តកំពង់ឆ្នាំង និង​ពុទ្ធិក មហាវិទ្យាល័យ​ខេត្តបាត់ដំបង​។ ក្រៅពី​ការយកចិត្តទុកដាក់​លើ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា សាសនា​របស់​រដ្ឋ វិស័យ​ពា​ហិ​រ​សាសនា ក៏ត្រូវ​បាន យកចិត្តទុកដាក់ ធ្វើឱ្យមាន​សុខ ដុម​នីយកម្ម វិស័យ សាសនា​បង្កលក្ខណៈ ឱ្យ​ប្រជាពលរដ្ឋ មាន​សិទ្ធិសេរីភាព ពេញលេញ ខាង​ជំនឿ​សាសនា​។​

​លោក​បន្ថែមទៀតថា មហាសន្និបាត​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ (២៩-៣០ ខែធ្នូ ឆ្នាំ​២០១៥) ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម ពី​សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​គណៈ ធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះសង្ឃ នាយក សម្តេចព្រះ​សង្ឃនាយករ​ង សម្តេចព្រះ​រាជាគណៈ ព្រះ​ថេរានុត្ថេរៈ គ្រប់​ព្រះអង្គ សីល​វ័​ន្ត សីលវតី ថ្នាក់ដឹកនាំ និង​ពុទ្ធបរិស័ទ នៃ​អ៊ិ​ស្លាម​សាសនិក គ្រិស្ត​សាសនិក និង​គ្រប់​និកាយ​សាសនា​នៅ​កម្ពុជា ព្រមទាំង ភ្ញៀវកិត្តិយស ជាតិ អន្តរជាតិ ជាច្រើន​នាក់​ទៀត ក្នុង​គោលបំណង​បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល នៃ​ការអនុវត្ត សង្ឃប្រកាស​របស់​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត មន្ត្រី​សង្ឃ កាលពី​ឆ្នាំ​កន្លងទៅ និង​លើក​ទិសដៅ សម្រាប់​អនុវត្តន៍​នា​ឆ្នាំ​បន្ត ឱ្យមាន​ការរីកចម្រើន​បន្ថែមទៀត​៕V​/S

​រដ្ឋមន្ត្រីក្រសួង​ធម្មការ ៖ បច្ចុប្បន្ន នៅ​ទូទាំងប្រទេស មាន​៤៧៥៥​វត្ត និង​ព្រះសង្ឃ​ជិត​៦​ម៉ឺន​អង្គ​