​ទំនាស់​តិចតួច​ឈានដល់​ហិង្សា កាប់​ប្រហារ​ស្ទើរ​ដាច់​ក្បាល​ចេញពី​ស្មា​ស្លាប់​ក្នុង​ថ្លុកឈាម​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវ​ជនដៃដល់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​កាប់​មួយ​កាំបិត​ចំ​-​ក បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​ដោយសារ​មាន​ជម្លោះ​ពាក្យសម្តី​បន្តិចបន្តួច​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​៥០​នាទី ព្រលប់​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ផ្សារ​ក្រមួន ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​ជន​រង​ឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែកឯ​ជនដៃដល់​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ក្រោយពី​កើតហេតុ​ជនដៃដល់ បាន​រត់គេច​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ត្រូវ​ជនដៃដល់​ពីរ​នាក់​វា​យ ហើយ​កាប់​មួយ​កាំបិត​ចំ​-​ក ដេកស្លាប់​នៅក្នុង​ថ្លុកឈាម ឃើញ​គួរ​ឲ្យ​ញញើត ខាងលើនេះ គឺ​គ្រាន់តែ​ទំនាស់​ពាក្យសំដ្ដី​បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ ក្រោយមក​ក៏​ឈានដល់ ការកាប់​ប្រហារ​តែម្តង​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​តំកល់​នៅ​វត្ត​ព្រែក​ព្នៅ រង់ចាំ​បូជា​៕

​ទំនាស់​តិចតួច​ឈានដល់​ហិង្សា កាប់​ប្រហារ​ស្ទើរ​ដាច់​ក្បាល​ចេញពី​ស្មា​ស្លាប់​ក្នុង​ថ្លុកឈាម​