​ស្រវឹង​បើករថយន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់​ធំ​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹង​ជោក​បាន​រេ​ទៅបុក​ដុំថ្ម​ដាក់​ចែក​ទ្រូងផ្លូវ​​បាក់​មួយ​កង់​ធំ ចំណែក​រថយន្ត​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ម៉ោង​២១ និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់​មុខ​ហាង Happy Internet នៅតាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹ​ដ​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថ​ឡិច​ស៊ី​ស RX 330 ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 2AE-3438 មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ស្រវឹង​ជោក ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម ខណៈ​មកដល់​កន្លែងកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ដាក់​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​មួយ​ដុំ និង​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​អ្នកបើកបរ​ដែល​ស្រវឹង​នោះ ពុំមាន​រងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ រថយន្ត​បង្ក​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះមក​ស្ទួ​ច​យកទៅ​រក្សារ​ទុក នៅ​ស្នងការដ្ឋាន​នគរបាល​ចរាចរ​ណ៌​ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕