​ឆេះ​ផ្ទះសំណាក់​ម៉ាលី​ប៊ូ​ខេត្ត​ព្រះសីហនុ​បំផ្លាញ​បន្ទប់​បឹង​កា​ឡូ​មួយ និង​ទ្រព្យសម្បត្តិ​មួយចំនួន

​ខេត្ត​ព្រះសីហនុ​៖​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះសំណាក់ ម៉ាលី​ប៊ូ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៤០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ខណៈដែល​ផ្ទះសំណាក់​នេះ​ស្ថិតនៅ​ជិត​តំបន់​កន្ទុយ​នាគ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ 

​    ​ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ ខាង​សមត្ថកិច្ច​នៅ​មិនទាន់​មានការ សន្និដ្ឋាន​ណាមួយ ច្បាស់លាស់ អំពី​មូលហេតុ​អ្វី​នៅឡើយ​ទេ គ្រា​ដែល​អគ្គិភ័យ​បាន​លេប​ត្របាក់​បន្ទប់​បឹង​កា​ឡូ​មួយ​រួមទាំង ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។ 

​    ​យ៉ាងណាក៏ដោយ ក្រុម​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ និង​ក្រុម​ពន្លត់​អគ្គិភ័យ របស់​កម្លាំង​នគរបាល បាន​ចេញទៅ អន្តរាគមន៍​ភ្លាមៗ ដើម្បី​ការពារ​មិន​ឲ្យ​រាលដាល ដល់​កន្លែង​ផ្សេងទៀត​នោះឡើយ​៕

​ឆេះ​ផ្ទះសំណាក់​ម៉ាលី​ប៊ូ​ខេត្ត​ព្រះសីហនុ​បំផ្លាញ​បន្ទប់​បឹង​កា​ឡូ​មួយ និង​ទ្រព្យសម្បត្តិ​មួយចំនួន
​ឆេះ​ផ្ទះសំណាក់​ម៉ាលី​ប៊ូ​ខេត្ត​ព្រះសីហនុ​បំផ្លាញ​បន្ទប់​បឹង​កា​ឡូ​មួយ និង​ទ្រព្យសម្បត្តិ​មួយចំនួន