សិស្ស​សាលា​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ក្នុង​វត្ត​ត្រូវ​ប៉ូលិស​ចាប់​បាន​៥នាក់​

ខេត្ត​តាកែវ ៖ សិស្ស​សាលា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥នាក់​ក្នុង​ចំណោម​បក្ស​ពួក​ជា​ច្រើន​នាក់​ត្រូវ​ប៉ូលិស​ស្រុក​សំរោង​ឃាត់ខ្លួន​ កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ ខណៈ​ពួក​គេ​កំពុង​ដេញ​វាយ​គ្នា​ក្នុង​បរិវេណ​វត្ត​ស្លារម ស្ថិត​ក្នុង​ឃុំ​រវៀង ស្រុក​សំរោង​ ដក​ហូត​បាន​ម៉ូតូ​ចំនួន​៩​គ្រឿង កាំ​បិត​២ និង​ខ្សែ​ក្រវាត់​១ផង​ដែរ​។

បច្ចុប្បន្ន​​​សិស្ស​សាលា​ទាំង​៥នាក់​ត្រូវ​បាន​​ប៉ូលិស​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​៕