ភាគីទំនាស់​ប្រទូសរ៉ាយគ្នា ​ខណៈសមត្ថកិច្ច​ចុះអនុវត្តន៍ដីការក្សា​ការពារនៅសង្កាត់បឹងកេងកង៣

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​សមត្ថកិច្ចចម្រុះ​ដោយមានការចូលរួម​ពីតំណាងអយ្យការផងនោះ បានចុះ​​ទៅអនុវត្តន៍ដីការក្សាការពារ​នៅលំនៅដ្ឋានជាប់គ្នាមួយកន្លែង​ ​តាមបណ្តោយមហាវិថីម៉ៅសេទុង ​​ស្ថិតក្នុងសង្កាត់បឹងកេងកង៣​ ​ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បានបន្តថា ​ភាគីទំនាស់ទំាងពីរម្ខាងមាន​ផ្ទះលេខ១០១ Eo យីហោ ​" ជៀប លីវ លក់គ្រឿងសំណង់" ​និងម្ខាងទៀតផ្ទះលេខ៩៩Eo ​មានយីហោ" សុខ ខេង​ សិប្បកម្មផលិតលួស" ។

អង្គហេតុនៃសំណុំរឿង​នេះគឺភាគីខាងយីហោ"​ ជៀប លីវ លក់គ្រឿងសំណង់" ​បានបិទផ្លូវរាយបន្លាលួស ​និងម្ចាស់យីហោ" សុខ ខេង ​សិប្បកម្មផលិតលួស​"ជាដើមបណ្តឹង ។

សេចក្តីរាយការណ៍​បានបន្តថា ​នៅពេលដែលសមត្ថកិច្ចចុះអនុវត្តន៍ដីការក្សាការពារ​ គឺភាគីទំនាស់ទំាងពីរ​បានប្រទូសរ៉ាយគ្នា ​ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងទេ ដោយសារ​​សមត្ថកិច្ចនិង​កងកម្លំាងទប់ស្កាត់ទាន់ពេល ។

ប្រភបបន្តថា ​មកដល់ម៉ោងជិត៩ព្រឹកថ្ងៃទី៣០ ​ធ្នូដដែលនេះ ​ការអនុវត្តដីការក្សាការពារនៅ​ទីតំាងខាងលើទទួលបានជោគជ័យហើយ​ ដោយសមត្ថកិច្ច​បានកាត់លួសនិង​បើកផ្លូវឲ្យភាគី​ដើមបណ្តឹងចេញចូលបាន ៕