កីឡាករ Barcelona ៥​នាក់ ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៥

កីឡា​៖​ក្រុម​អ្នកមាន​បុណ្យ Barcelona គឺជា​ក្រុម​កំពូល​មួយ​ប្រចាំឆ្នាំ​២០១៥ បន្ទាប់ពី​ឈ្នះ​ពានរង្វាន់​សរុប​ដល់​ទៅ​៥​ក្នុងឆ្នាំនេះ​។ ពានរង្វាន់​ទាំង​៥ ដែល​ក្រុម​អ្នកមាន​បុណ្យ​ឈ្នះ​រួមមាន La Liga, Copa del Rey, UEFA Champions League, UEFA Super Cup និង FIFA Club World Cup​។​

​តាម​ប្រភពពី​សារព័ត៌មាន Bleacher Reports បានបង្ហាញ​នូវ​កីឡាករ Barca ៥​នាក់ ដែល​លេង​ល្អ​ជាងគេ​បំផុត​ឆ្នាំ​២០១៥​នេះ​ដូចខាងក្រោម​៖

Andres Iniesta ដែលជា​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៣១​ឆ្នាំ គឺជា Play maker ដ៏​សំខាន់​ជួយ​ចែក​បាល់​នាំ​លេង​ដល់​មិត្ត​រួម​ក្រុម​នៅ​តំបន់​កណ្ដាល​បាន​យ៉ាង​ល្អ​។ Gerard Pique កីឡាករ​ខ្សែការពារ កណ្ដាល​អេ​ស្ប៉ា​ញ វ័យ​២៨​ឆ្នាំ ដែល​ជួយ​រារាំង​គូប្រកួត​មិន​ឲ្យ​ស៊ុត​ចូល​ទី​បាន និង​ជា​កីឡាករ​ដ៏​ឈ្លាសវៃ​នៅ​តំបន់​ការពារ​ខាងក្រោម​។ Luis Suarez ខ្សែប្រយុទ្ធ អ៊ុយ​រុយ​ហ្គា​យ វ័យ​២៨​ឆ្នាំ ដោយ​ស៊ុត​ចូល​ស្ទើរ​គ្រប់ការ​ប្រកួត​។  Neymar ​បម្រើ​ប្រយុទ្ធ កីឡាករ​វ័យ​២៣​ឆ្នាំ ជម្រើសជាតិ​ប្រេ​ស៊ី​ល ស៊ុត​បាន​ច្រើន​គ្រាប់​ដូចគ្នា ដែល​ធ្វើ​ឲ្យ​រូបគេ​ជាប់​នៅ​បេក្ខភាព​៣​នាក់​ចុងក្រោយ នៃ​ពានរង្វាន់ Ballon d’Or ផងដែរ​។ Lionel Messi  បម្រើ​ប្រយុទ្ធ ជម្រើសជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៨​ឆ្នាំ គឺជា​បេះដូង​របស់​ក្រុម Barcelona នៅ​ឆ្នាំ​២០១៥​នេះ គ្រា​ដែល​មានមតិ​ជាច្រើន​យល់ថា Super Star រូបនេះ គឺជា​កីឡាករ​ល្អ​បំផុត​លើ​លោក និង​អាច​ឈ្នះ Ballon d’Or លើក​ទី​៥ ក្នុង​អាជីព​របស់គេ នា​ខែមករា​ខាងមុខនេះ​ទៀតផង​៕

កីឡាករ Barcelona ៥​នាក់ ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៥