Kompany អវត្តមាន​៤​សប្តាហ៍ ខណៈ Man City ខក​ចិត្ត​ដោយ​សារ​តែ Leicester

ក្រុម Manchester City អាច​នឹង​​អវត្ត​មាន​ប្រធានក្រុម Vincent Kompany រហូត​ដល់​ទៅ​៤​សប្តាហ៍ ខណៈ​ដែល​​បញ្ហា​របួស​កំភួន​ជើង​បាន​ធ្វើ​ឲ្យ​រូប​​គេ​អវត្តមាន​ក្នុង​ពេលក្រុម​​របស់​ខ្លួន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹក​ដីក្រុម Leicester​​ កាល​ពី​ថ្ងៃ​អង្គារ​។

man-cityលោក Manuel Pellegrini ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​ប្រកាស​ថា ខ្សែ​ការ​ពារ​កណ្តាល​អន្តរ​ជាតិ​​បែល​ហ្ស៊ិក​រូប​នេះ ប្រឈម​មុខ​នឹង​ការ​អវត្តមានរយៈ​ពេល​វែង​មួយផ្សេង​ទៀត​ក្រោយ​ពី​ត្រូវ​បាន​​ប្តូរ​ចេញ​ក្នុង​ពេលក្រុម Man City ទទួល​ជ័យ​ជម្នះ ៤-១ កាល​ពី​ថ្ងៃ Boxing Day ក្នុង​ពេល​ប្រកួត​ជា​មួយនឹង​ក្រុម Sunderland​។ Kompany បាន​​វិល​ទៅ​ធ្វើ​ការ​បង្ហាញ​ខ្លួន​​វិញ​ក្នុងនាម​ជា​កីឡាករ​បម្រុង​នៅពេល​ប្រកួត​ជា​មួយ​នឹង Sunderland ក្រោយ​ពី​ការ​អវត្តមាន​​៦​សប្តាហ៍​ជា​មួយនឹង​​បញ្ហា​​របួស​​កំ​ភួន​ជើង​មួយ​ផ្សេង​ទៀត ហើយ​​រូប​គេ​​បាន​ត្រឹម​អង្គុយ​មើលក្រុម​របស់​ខ្លួន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ជា​មួយនឹង​ក្រុម Leicester នៅ​កីឡ​ដ្ឋាន King Power​។ លោក Pellegrini បាន​ឲ្យ​ដឹង​ថា៖ «Vincent មាន​​បញ្ហា​របួស ពោល​គឺ​ជា​ការ​រង​របួស​កំភួន​ជើង​ជា​លើក​ទី​២​។ វា​មិនមែន​ជា​រង​របួស​ដូច​គ្នា​ឡើយ ការ​រង​រងួស​កំភួន​ជើង​ដូច​គ្នា ប៉ុន្តែ ស្ថិត​ក្នុង​ផ្នែកផ្សេង​គ្នា​។ ខ្ញុំ​មិន​មែន​ជា​វេជ្ជ​បណ្ឌិត​ឡើយ ប៉ុន្តែ ជា​ធម្ម​តា ការ​រង​របួស​​សាច់​ដុំ​អាច​នឹង​​មាន​រយៈ​ពេល​តិច​ជាង​៣ ឬ​បួន​សប្តាហ៍»​។ លោក​បាន​ប្រាប់​បន្ត​ថា៖ «យើង​សង្ឃឹម​​ថា ​រូប​គេ​អាច​ជា​សះ​ស្បើយ​បាន​​​ឆាប់​រហ័ស​តាម​ដែលអាច ប៉ុន្តែ វា​​ពិត​ជា​សំខាន់ណាស់ ប៉ុន្តែ យើង​នឹង​​ដោះស្រាយ​បញ្ហា​​នេះ​ដើម្បី​ការ​ពារ​របៀប​​ដែល​យើង​បាន​ធ្វើ​ក្នុង​ការ​ប្រកួត​នេះ​»​។ ក្រុម​​របស់​លោក Pellegrini បច្ចុប្បន្ន កំពុង​ដេញ​តាមពី​ក្រោយ​ក្រុម​កំពុង​នាំមុខ Arsenal ចំនួន​៣​ពិន្ទុ ក្រោយ​ពី​រក​បាន​១​ពិន្ទុ​នៅលើ​ទឹក​ដីក្រុម Leicester ខណៈ​ដែល​ក្រុមម្ចាស់​ផ្ទះ​បាន​ស្មើ​ពិន្ទុ​ជា​មួយនឹង​ក្រុម​កាំ​ភ្លើង​ធំ​នៅ​ត្រឹម​ពាក់​កណ្តាល​រដូវកាលនេះ​៕
ប្រភព​ព័ត៌មាន៖ Channel News Asia