ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥


ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

ក្រុម​ FC Barcelona គឺជា​ក្រុម​កំពូល​មួយ​ប្រចាំ​ឆ្នាំ​២០១៥ បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​​សរុប​ដល់​ទៅ​៥ ក្នុង​ឆ្នាំ​នេះ។ ពាន​រង្វាន់​ទាំង​៥ ដែល​ក្រុម​អ្នក​មាន​បុណ្យ​ឈ្នះ​​រួម​មាន​ La Liga, Copa del Rey, UEFA Champions League, UEFA Super Cup និង​ FIFA Club World Cup។

 

ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

សមិទ្ធផល​ដ៏​ធំធេង​ទាំង​អស់​នេះ​ កើត​ឡើង​​បាន​ក៏​​ដោយសារ​មាន​កីឡាករ​ល្អៗ​ចូល​​រួម​ចំណែក​ដ៏​សំខាន់។ តើ​កីឡាករ​ណា​ខ្លះ ​លេង​បាន​ល្អ​បំផុត? Bleacher Reports បាន​បង្ហាញ​​នូវ​កីឡាករ​ Barca ៥​នាក់ ដែល​លេង​ល្អ​ជាង​គេ​បំផុត​ឆ្នាំ​២០១៥​នេះ ដូច​ខាង​ក្រោម៖

 

៥/ Andres Iniesta – ខ្សែ​បម្រើ

 

ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

​​ខ្សែ​បម្រើ​អេស្ប៉ាញ វ័យ​៣១​ឆ្នាំ​រូប​នេះ គឺជា​ Play maker ដ៏​សំខាន់​ជួយ​ចែក​បាល់​នាំ​លេង​​ដល់​មិត្ត​រួម​ក្រុម​នៅ​តំបន់​កណ្ដាល​បាន​យ៉ាង​ល្អ។

 

៤/ Gerard Pique – ខ្សែ​ការពារ

 

ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

​ខ្សែ​ការពារ​កណ្ដាល​​អេស្ប៉ាញ វ័យ​២៨​ឆ្នាំ​រូប​នេះ ក៏​ជា​តួអង្គ​សំខាន់ ដែល​ជួយ​រារាំង​​គូ​ប្រកួត​មិន​ឲ្យ​ស៊ុត​ចូល​ទី​បាន​​ និង​ជា​កីឡាករ​ដ៏​ឈ្លាសវៃ​នៅ​តំបន់​ការពារ​ខាង​ក្រោម។

 

៣/ ​Luis Suarez – ខ្សែ​ប្រយុទ្ធ

 

ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ ​វ័យ​២៨​ឆ្នាំ​រូប​នេះ ឡើង​ទម្រង់​លេង​យ៉ាង​ខ្លាំង​ តាំង​ពី​ផ្ទេរ​ពី​ Liverpool មក ដោយ​ស៊ុត​ចូល​ស្ទើរ​គ្រប់​ការ​ប្រកួត។

 

២/ Neymar – បម្រើ​ប្រយុទ្ធ / ប្រយុទ្ធ

 

ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

​កីឡាករ​វ័យ​២៣​ឆ្នាំ​​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ​​ក៏​ស៊ុត​បាន​ច្រើន​គ្រាប់​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​រូប​គេ​ជាប់​នៅ​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ នៃ​ពាន​រង្វាន់​ Ballon d’Or ​ផង​ដែរ។

 

១/ Lionel Messi – ​បម្រើ​ប្រយុទ្ធ / ប្រយុទ្ធ

 

ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន វ័យ​២៨​ឆ្នាំ​រូប​នេះ គឺជា​បេះដូង​របស់​ក្រុម​ Barcelona ​នៅ​ឆ្នាំ​​២០១៥​នេះ ​ដែល​​មាន​មតិ​ជា​ច្រើន​យល់​ថា Super Star រូប​នេះ គឺជា​កីឡាករ​ល្អ​បំផុត​លើ​លោក និង​អាច​​​ឈ្នះ​ Ballon d’Or ​លើក​ទី​៥ ក្នុង​អាជីព​របស់​គេ នា​ខែ​មករា​ខាង​មុខ​នេះ​ទៀត​ផង៕

 

-ចុចអាន៖ ប្រធាន​ក្លិប​ Barca៖ Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

 

​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports