Mike Tyson ដួល​បះ​ជើង​ដោយសារ​ចង់​សាក​ស្គី Hoverboard

Mike Tyson ដួល​បះ​ជើង​ដោយសារ​ចង់​សាក​ស្គី Hoverboard

អតីត​ស្ដេច​ប្រដាល់​ទម្ងន់​យក្ស Mike Tyson ដែល​កម្រ​មាន​អ្នក​ប្រដាល់​ណា​អាច​បំបាក់​រូប​គេ​នៅ​លើ​សង្វៀន​ប្រកួត​បាន​នោះ ពេល​នេះ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​​ដោយ​សារ​ការ​ជិះ​ស្គី​អេឡិចត្រូនិក Hoverboard។

 

Mike Tyson ដួល​បះ​ជើង​ដោយសារ​ចង់​សាក​ស្គី Hoverboard
 

 
ដើម​ចម​នៃ​ហេតុការណ៍​ខាង​លើ​កើត​ឡើង​បន្ទាប់​ពី Tyson ចង់​សាក​ល្បង​ជិះ​ស្គី Hoverboard របស់​កូនស្រីបង្កើត​ខ្លួន​ អាយុ​៧​ឆ្នាំ​ឈ្មោះ Milan ទើប​បណ្ដាល​ឲ្យ​ភ្លាត់​ស្នៀត​ដួល​អុក​គូទ​តែ​ម្ដង។

 

នៅ​ក្នុង​វីដេអូ គេ​ឮ​សំឡេង Milan និយាយ​ថា៖ “ប៉ា! ខ្ញុំ​មិន​ចង់​ប៉ា​ដួល​ឈឺ​ខ្លួន​នោះ​ទេ”។ យ៉ាង​ណា​ក៏​ដោយ Tyson នៅ​តែ​ព្យាយាម​ចចេស ជិះ​ស្គី Hoverboard បង្វិល​ខ្លួន​ចុះ​ឡើង​រហូត​ធ្វើ​ឲ្យ​រអិល​ដួល​នៅ​កៀនជញ្ជាំង​។

 

ក្រោយ​រង​របួស​ឈឺ​ខ្លួន​ អតីត​អ្នក​ប្រដាល់​ដែល​ខាំ​ស្លឹក​ត្រចៀក​កីឡាករ Holyfield កាល​ពី​ឆ្នាំ ១៩៩៧ បាន​បង្ហោះ​វីដេអូ របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម Twitter និងInstagram ដើម្បី​ចែក​រំលែក​ភាពរីករាយ ដោយ​ភ្ជាប់​ជាមួយ​នឹង​សារ​ថា៖ ‘Seemed like a good idea to ride my daughter #milantyson #cyboard #hoverboard but guess not…’ ៕

 

 

 

ចុចអាន៖ កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail