Messi ត្រៀម​បង្ហាញ​ខ្លួន​លើក​ទី​៥០០​ ឲ្យ​ Barcelona យប់​នេះ

Messi ត្រៀម​បង្ហាញ​ខ្លួន​លើក​ទី​៥០០​ ឲ្យ​ Barcelona យប់​នេះ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Lionel Messi ​នឹង​បង្ហាញ​ខ្លួន​លើក​ទី​៥០០ ឲ្យ​ក្រុម​ FC Barcelona នៅ​យប់​នេះ​ហើយ ក្នុង​ជំនួប​ La Liga ​ទល់​នឹង​ Real Betis ​នា​​កីឡដ្ឋាន​ Nou Camp ​វេលា​​ម៉ោង​០២:៣០​នាទី។

 

​​ក្នុង​ឱកាស​ដ៏​អស្ចារ្យ​របស់​ Messi នេះ​ដែរ សារព័ត៌មាន​​​ធំៗ​ទាំង២​របស់​អេស្ប៉ាញ​​ Mundo Deportivo និង​ Sport ក៏​បាន​​រចនា​រូប​ភាព​ Super Star រូប​នេះ ជាមួយ​នឹង​ចំណង​ជើង​ធំៗ នៅ​ទំព័រ​មុខ​ ដើម្បី​ជា​ការ​អបអរ​សាទរ​ផង​ដែរ។

 

Messi ត្រៀម​បង្ហាញ​ខ្លួន​លើក​ទី​៥០០​ ឲ្យ​ Barcelona យប់​នេះ

 

Messi ត្រៀម​បង្ហាញ​ខ្លួន​លើក​ទី​៥០០​ ឲ្យ​ Barcelona យប់​នេះ

 

​៤៩៩​កន្លង​មក​ កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​​វ័យ​២៨​ឆ្នាំ​រូប​នេះ ស៊ុត​បាន​៤២៤​គ្រាប់ ឈ្នះ​ពាន​ La Liga ​៧​ដង, UEFA Champions League ៤​ដង និង​ឈ្នះ​ពាន​សរុប​ជាមួយ​ Barcelona ចំនួន​២៦​ពាន​រង្វាន់ ខណៈ​ដែល​ពាន​រង្វាន់​ដ៏​អស្ចារ្យ​ផ្ទាល់​ខ្លួន​គឺ ធ្លាប់​ឈ្នះ​​ FIFA Ballon d’Or ដល់​ទៅ​៤​សម័យ​កាល៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

- ចុចអាន៖ ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | goal