កន្ទុយលេខលេង​ពេញបន្ទុកនៅ​ក្រុង​ប៉ោយប៉ែត

ប្រភពពី​ប៉ូលីស​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា មេ​ល្បែង​កន្ទុយលេខ​ធំជាងគេ​នៅ​ក្រុង​ប៉ោយប៉ែត​គឺ មន្ត្រី​ធំ​របស់​ការិយាល័យ​សុរិយោដី​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​រស់នៅ ក្រុង​ប៉ោយប៉ែត នេះ​តែម្តង ។​
កន្ទុយលេខលេង​ពេញបន្ទុកនៅ​ក្រុង​ប៉ោយប៉ែត

មេ​ល្បែង​ឆ្នោត​យួន​ដ៏​ធំ​ដុះ​ស្លែ​ម្នាក់នេះ ត្រូវបាន​មន្ត្រី​នគ​បាល​ម្នាក់​ព្រមទាំង​អ្នក​ស៊ី​​ឈ្នួល​កត់​ឆ្នោត​យួន​ប្រាប់​ឲ្យ​ដឹងថា​: មេ​ឆ្នោត​កន្ទុយលេខ​នេះ មាន​តួនាទី​ធំ​នៅ​ប្រធាន​ការិយាល័យ​ស្រុក​អូរជ្រៅ​ទៀតផង​។​មេ​ឆ្នោត​យួន​ម្នាក់នេះ បាន​ចង​សម្ព​ន្ធ័​មេត្រីភាព​​យ៉ាង​ជិតស្និទ ជាមួយ​មេប៉ូលីស​ចាស់វស្សា​ជាងគេ​ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត ដូច្នេះ​សមត្ថ​​កិច្ច​ក្រោម​ឱវាទ​ពិតជា​មិន​ហាន​លូកដៃ​បង្ក្រាប​នោះទេ ។​

ការបើក​បន​ល្បែង​ស៉ី​សង​ខុសច្បាប់ ដោយ​មន្ត្រីរាជការ​បែបនេះ ធើ្វ​ឲ្យ​ប្រជា​ពល រដ្ឋ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​ជួប​បញ្ហា​មួយចំនួន ដូចជា​ករណី​ចោរប្លន់ ចោរឆក់ និង​ឃាតកម្ម​ផ្សេងៗ ឥតឈប់ឈរ ហើយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​មិនដែល​វែកមុខ​ជនសង្ស័យ​បាន​នោះទេ។

កន្ទុយលេខលេង​ពេញបន្ទុកនៅ​ក្រុង​ប៉ោយប៉ែត

លោក​អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ​ធ្លាប់មាន​ប្រសា​ស​សន៍​នា ពេល​កន្លងទៅ​ថា​: បើសិនជា​នគរបាល ណា​ម្នាក់​ហាន​កាង​បន​ល្បែង​ឬ​លាក់ទុក​នូវ​មុខសញ្ញា​បទល្មើស​នោះ នាយ​ប៉ូលីស​នោះ មុខជា​ត្រូវ​ដក​ស​ក្ត័​បញ្ឈ​ជើង​ជាក់​ជាមិនខាន​។​ប៉ុន្តែ​បច្ចុប្បន្ននេះ មន្ត្រី​របស់គាត់ នៅ ក្រុង​ប៉ោយប៉ែត​បែរជា​រង​ការសង្ស័យថា មាន​ជាប់​ទាក់ទិន​និង​ក្រុម​មេ​បើក​បន​ល្បែងស៊ីសង​ឆ្នោត​យួន និង​ល្បែង​អន​ឡាញ​នោះ ទៅវិញ​។

កត្តា​នេះ ធើ្វ​ឲ្យ​អ្នកភូមិ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ភិតភ័យ​និង​អំពើ​អសន្តិសុខ​ក្នុងសង្គម​ដែល​កើតមាន​ដោយសារ​បន​ល្បែងស៊ីសង ។ នៅ​ថ្ងៃទី​២៩ ខែធ្នូ នេះ អ្នក​សា​ពត៌មាន​របស់​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែត​បានឡើយ​៕ សុថា​ត់​
កន្ទុយលេខលេង​ពេញបន្ទុកនៅ​ក្រុង​ប៉ោយប៉ែត