អ្នក​ប្រើ​ប្រាស់​ iPhone 4s ប្ដឹង​ទារ​សំណង​ពី​ Apple ៥​លាន​ដុល្លារ​ព្រោះ​ iOS 9


អ្នក​ប្រើ​ប្រាស់​ iPhone 4s ប្ដឹង​ទារ​សំណង​ពី​ Apple ៥​លាន​ដុល្លារ​ព្រោះ​ iOS 9

ពាក្យ​បណ្ដឹង​មួយ​ត្រូវ​បាន​ដាក់​ជូន​សាលា​ដំបូង​មួយ​ក្នុង​រដ្ឋ​ New York ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ដោយ​បាន​ប្ដឹង​​​​ក្រុមហ៊ុន​ Apple ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9 ដែល​ដំឡើង​លើ​ iPhone 4s។

 

អ្នក​ប្រើ​ប្រាស់​ iPhone 4s ប្ដឹង​ទារ​សំណង​ពី​ Apple ៥​លាន​ដុល្លារ​ព្រោះ​ iOS 9

 

ដើម​បណ្ដឹង​​​លោក​ Chaim Lerman បាន​បញ្ជាក់​ថា ​​ក្រុមហ៊ុន​ Apple ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​ធ្វើ​ពាណិជ្ជកម្ម ​និង​ការ​ផ្សព្វផ្សាយ​មិន​ពិត​មួយ ដែល​​ថា​ iOS 9 អាច​ដំឡើង​លើ​ទូរសព្ទ​ iPhone 4s ដែល​ជា​ទូរសព្ទ​ស៊េរី​ចាស់​បាន​។ តែ​តាម​ពិត​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​បាន​​​បង្អាក់​ដល់​ដំណើរ​ការ​របស់​ទូរសព្ទ​បន្ទាប់​ពី​ដំឡើង​រួច ​ហើយ​ដោយ​សារ​តែ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ Apple ដែល​មិន​អនុញ្ញាត​ឲ្យ​​ទម្លាក់​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ (downgrading) អ្នក​ប្រើ​ប្រាស់​ត្រូវ​បង្ខំ​ចិត្ត​​ជ្រើស​រើស​រវាង​ទូរសព្ទ​ដែល​មាន​បញ្ហា​ដំណើរ​ការ​ និង​ការ​ចំណាយ​លុយ​បន្ថែម​ដើម្បី​ផ្លាស់​ប្ដូរ​ទូរសព្ទ​ថ្មី។

 

ពាក្យ​បណ្ដឹង​ដែល​មាន​សមាជិក​​១០០​នាក់​បាន​​ឈរ​ឈ្មោះ​​ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ iOS 9 បាន​​ធ្វើ​ឲ្យ​ទូរសព្ទ​ iPhone 4s របស់​ពួក​គាត់​​គាំង​ រហូត​ដល់​កម្រិត​ដែល​មិន​សក្ដិសម​នឹង​ប្រើ​ប្រាស់​​​ប្រចាំ​ថ្ងៃ។ បន្ទាប់​ពី​ដំឡើង​រួច​ទាំង​កម្មវិធី​ដែល​មាន​​មក​ស្រាប់​ពី​ក្រុមហ៊ុន​ និង​កម្មវិធី​ដែល​ដំឡើង​ដោយ​ខ្លួន​ឯង​​គឺ​សុទ្ធ​តែ​ដំណើរ​ការ​យឺត​យាវ​ មាន​ប្រតិកម្ម​យឺត​ និង​បញ្ហា​ជា​ច្រើន​ទៀត។

 

អ្នក​ប្រើ​ប្រាស់​ iPhone 4s ប្ដឹង​ទារ​សំណង​ពី​ Apple ៥​លាន​ដុល្លារ​ព្រោះ​ iOS 9

 

ដោយ​ឡែក​ក្រុមហ៊ុន​ Apple ដែល​បាន​ឆ្លង​កាត់​ការ​តេស្ត​ជា​ច្រើន​លើក​ហើយ​ដឹង​ពី​ផល​អវិជ្ជមាន​របស់​ iOS 9 លើ​ទូរសព្ទ​ iPhone 4s មិន​បាន​ធ្វើ​ការ​បញ្ជាក់​​ពី​បញ្ហា​នេះ​ដល់​អ្នក​ប្រើ​ប្រាស់​ឡើយ។ ផ្ទុយ​ទៅ​វិញ​​បែរ​ជា​ផ្សព្វផ្សាយ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​នឹង​ធ្វើ​ឲ្យ​​ទូរសព្ទ​មាន​ដំណើរ​ការ​និង​សុវត្ថិភាព​ប្រសើរ​ជាង​មុន​​ថែម​ទៀត​ផង។ ដោយ​សារ​ហេតុ​នេះ​​​ហើយ​ទើប​ដើម​បណ្ដឹង​សម្រេច​ប្ដឹង​ក្រុមហ៊ុន​ Apple ​ដោយ​ទារ​សំណង​ជា​សាច់​ប្រាក់​ចំនួន​៥​លាន​ដុល្លារទៅ​លើ​​ថ្លៃ​ខូច​ខាត។

 

គួរ​រំលឹក​ថា​ កាល​ពី​ឆ្នាំ​២០១១​​ក្រុមហ៊ុន​ Apple ធ្លាប់​រង​ការ​​​​ប្ដឹង​​ស្រដៀង​គ្នា​នេះ​ដែរ​ តែ​មិន​បាន​សម្រេច​​ដោយ​គ្រា​នោះ​គេ​បាន​ប្ដឹង​ថា​ iOS 4 ​ធ្វើ​ឲ្យ​ទូរសព្ទ​ iPhone 3G របស់​ពួក​គេ​ក្លាយ​ជា​ “iBricks” (ដុំ​ឥដ្ឋ)៕ ​​​​​​

 

ចុច​អាន៖ Rolls-Royce ដាំ​ពេជ្រ​ផលិតតែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ថ្វាយ​​រាជវង្ស​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត​​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ AppleInsider​​​​​​​​​​​