ជន​ទំនើង​​៤​នាក់ ​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ ចងកំហឹង​ជាមួយ​មេឃ​ បាញ់​៤​គ្រាប់​ ផ្អើល​ទាំង​យប់

រាជ​ធានីភ្នំពេញ​ ៖ ជន​ទំនើង​​៤​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង​ ចេញពី​ផឹក​ស៊ី​ក្នុង​ខារ៉ាអូខេមួយ​ កន្លែង​បានចងកំហឹង​ជាមួយ​មេឃ​ ទាញ​កាំ​ភ្លើង​​បាញ់​មេឃ៤​គ្រាប់​ បង្កឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល ​កាល​ពី​រំលង​អធ្រាត្រ​​​ ឈាន​ចូល​ថ្ងៃ​ទី​៣០ ​ធ្នូ​​ ២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។

​​ប្រភព​ព័​ត៏​មាន ​ពី​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​ទំនើង​​៤​នាក់ នោះ​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ​ពីរ​គ្រឿង​ ពណ៌​ខ្មៅដូច​គ្នា​ តែ​មិន​ចាំ​ស្លាក​លេខ​ បាន​ធ្វើ​ដំណើរ​​​ចេញពី​ផឹក​ស៊ីនៅ​ក្នុង​ខារ៉ាអូខេ​ មួយ​កន្លែង​មិន​ចាំ​យីហោ​ ហើយ​ធ្វើ​ដំណើរ​យ៉ាង​លឿន ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ជន​ទំនើរ​ទាំងនោះ​​បាន​ដក​កាំ​ខ្លី​ បាញ់​ឡើង​លើ​មេឃ​៤​គ្រាប់​ ផ្អើល​ពេញ​ ផ្លូវ​រួច​បាន​ជិះ​ម៉ូតូ​ធ្វើ​ប្រ​ងើយ​ទៅ​មុខ​​បាត់​ទៅ​។​

ក្រោយ​ពេល​កើតហេតុ​ ប្រមាណ​ជាង​២០​នាទី​ ទើប​គេ​ឃើញ​ប៉ូ​លិស និង​PM ​ខណ្ឌ​សែន​សុខ​ ប្រមាណ​១០​នាក់​មក​អន្តរាគមន៍​ត្រួតពិនិត្យ​ និង​រើស​យក​សម្បក​គ្រាប់​ ចំនួន​២​គ្រាប់ ​ជា​គ្រាប់កាំភ្លើង របស់​ជន​ទំនើង​បាញ់​បោះ​សេ​រី​ទាំង​៤​នាក់​ នោះ​យក​ទៅ​ ធ្វើការ​ត្រួតពិនិត្យ​ទើប​ដឹង​ថា ​ជា​គ្រាប់កាំភ្លើង​ម៉ា​កឡុក។

​​ប​ច្ចុ​ប​ន្យ​នេះ​សមត្ថកិច្ច ​​​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជន​ ទំនើង​បាញ់បោះ​សេ​រី​ទាំង​៤​នាក់​ នោះ​យក​មក​ផ្តន្ទារ​ទោស​ទៅ​តាម​ ផ្លូវច្បាប់​​៕

ជន​ទំនើង​​៤​នាក់ ​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ ចងកំហឹង​ជាមួយ​មេឃ​ បាញ់​៤​គ្រាប់​ ផ្អើល​ទាំង​យប់
ជន​ទំនើង​​៤​នាក់ ​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ ចងកំហឹង​ជាមួយ​មេឃ​ បាញ់​៤​គ្រាប់​ ផ្អើល​ទាំង​យប់
ជន​ទំនើង​​៤​នាក់ ​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ ចងកំហឹង​ជាមួយ​មេឃ​ បាញ់​៤​គ្រាប់​ ផ្អើល​ទាំង​យប់
ជន​ទំនើង​​៤​នាក់ ​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​ ចងកំហឹង​ជាមួយ​មេឃ​ បាញ់​៤​គ្រាប់​ ផ្អើល​ទាំង​យប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត