រឿង​ខ្មែរ​មួយ ចាយ​ទុន​ជាង​១៣ម៉ឺន​ដុល្លារ​ បើក​​សម្ពោធ​ហើយ

រឿង​ខ្មែរ​មួយ ចាយ​ទុន​ជាង​១៣ម៉ឺន​ដុល្លារ​ បើក​​សម្ពោធ​ហើយ

ខ្សែភាពយន្ត​រឿង “ល្បុក្កតោ​ចម្លែក” ​របស់​ផលិតកម្ម Z Entertainment បាន​​បើក​សម្ពោធ​​ល្ងាច​មិញ​នៅ​​រោងភាពយន្ត​ទំនើប Major Cineplex by Cellcard  ដោយ​ខ្សែភាពយន្ត​មួយ​នេះ​​បាន​ចំណាយ​ទុន​​ក្នុង​ផលិត​រហូត​ដល់​ទៅ​ជាង​១៣ម៉ឺន។

រឿង​ខ្មែរ​មួយ ចាយ​ទុន​ជាង​១៣ម៉ឺន​ដុល្លារ​ បើក​​សម្ពោធ​ហើយ

ចាងហ្វាង​ផលិតកម្ម Z Entertainment លោក លៀង ខេង​ហេង ​បាន​ឲ្យ​​ដឹង​ថា​ “ល្បុក្កតោ​ចម្លែក” គឺ​ជា ​ខ្សែ​ភាពយន្ត​​បែប​បុរាណ​ខ្មែរ  ផលិតកម្ម​​យ៉ាង​​សម្រិតសម្រាំង​​បំផុត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ភាពយន្ត​​កម្ពុជា​បច្ចុប្បន្ន ដោយ​នៅ​ក្នុង​នោះ​​​​ផលិតកម្ម​បាន​​ចំណាយ​ពេល​ក្នុង​ការ​ផលិត​រយៈពេល​១ឆ្នាំ​និង​បាន​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត ហូត​ដល់​ទៅ​ជាង​១៣ម៉ឺនឯណោះ។

ចាងហ្វាង​ផលិតកម្ម​រូប​នេះ​ បាន​​លើក​ឡើង​ទៀត​ថា ចំណុច​សំខាន់​ខ្សែ​ភាពយន្ត​មួយ​នេះ ផលិតកម្ម​បាន​បញ្ចូល​ក្បាច់​គុន​ខ្មែរ​ជា​ច្រើន តែ​​ក្បាច់​គុនទាំង​នោះ​មាន​​លក្ខណៈ​បែប​កំប្លែង ដើម្បី​បង្ក​បរិយាកាស​សាច់​រឿង​ទាំង​មូល​មាន​ភាព​ទាក់ទាញ​​​​អ្នក​ទស្សនា។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត  ផលិតកម្ម​បាន​ប្រមូល​កីឡាករ​​ប្រដាល់​ល្បីៗ​របស់​ខ្មែរ​ជា​ច្រើន  មក​ចូល​រួម​សម្ដែង ក្នុង​នោះ​មាន​ដូច​ជា វ៉ន វីវ៉ា សេន ប៊ុន​ថេន អូត ភូថង​ ពេជ្រ សុផាន់ ម៉ឺន សុភា ធន សុភា រួម​ទាំង​តារា​សម្ដែង​ក្បាច់​គុន សុខ សុវណ្ណ​ដែន លោក សេង សុខ​ចាន់ ព្រម​ទាំង​តារា​កំប្លែង ​និង​សម្ដែង​ជា​ច្រើន​អ្នក​ទៀត។

តួ​ឯក​​ប្រុស​នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​នោះ គឺ​តារា​​ចម្រៀង កែវ វាសនា ចំណែក​តួឯក​ស្រី​មាន​រហូត​ដល់​ទៅ២នាក់ គឺ កញ្ញា ម៉ារីលីន និង កញ្ញា រូ ចាន់តារា ។

រឿង​ខ្មែរ​មួយ ចាយ​ទុន​ជាង​១៣ម៉ឺន​ដុល្លារ​ បើក​​សម្ពោធ​ហើយ

ចាងហ្វាង​ផលិតកម្ម​រូប​នេះ​បាន​វាយ​តម្លៃ​ថា តាម​​រយៈ​វីដេអូ Trailer ផ្លូវ​ការ​ដែល​​បាន​ចេញ​ផ្សាយ​​លើ​បណ្ដាញ​សង្គម​កន្លង​មក មាន​ការ​គាំទ្រ​ខ្លាំង​ពី​​ទស្សនិកជន​ជា​ច្រើន  ដោយ​​​អ្នក​ទាំង​នោះ​បាន​បង្ហាញ​ឆន្ទៈ​​ចង់​មក​ទស្សនា​ខ្សែភាពយន្ត​មួយ​នេះ​ជា​ខ្លាំង។ ដូច​នេះ​លោក​​រំពឹង​ថា រឿង “ល្បុក្កតោ​ចម្លែក” ជា​ខ្សែ​ភាពយន្ត​​​ដំបូង​របស់​ផលិតកម្ម Z Entertainment នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាក់​ជា​មិន​ខាន។
រឿង “ល្បុក្កតោ​ចម្លែក” នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ មករា ឆ្នាំ ២០១៦ តទៅ​នៅ​តាម​រោងភាពយន្ត​ទំនើប​ទាំង​អស់ ក្នុង​រាជធានី​ភ្នំពេញ និង ខេត្ត សៀមរាប៕

រឿង​ខ្មែរ​មួយ ចាយ​ទុន​ជាង​១៣ម៉ឺន​ដុល្លារ​ បើក​​សម្ពោធ​ហើយ

 ចាងហ្វាង​ផលិតកម្ម Z Entertainment លោក លៀង ខេង​ហេង

អត្ថបទ៖ ខុត សីហា