“Furious 8”​ រើស​តួ​រួច​ហើយ​ ព្រម​ទាំង​បង្ហាញ​ថ្ងៃ​ចាក់​បញ្ចាំង​ទៀត​ផង


“Furious 8”​ រើស​តួ​រួច​ហើយ​ ព្រម​ទាំង​បង្ហាញ​ថ្ងៃ​ចាក់​បញ្ចាំង​ទៀត​ផង

យោង​តាម​ប្រធាន​នៃ​ផលិតកម្ម​ Universal Pictures ​អ្នក​នាង​ Donna Langley ​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​ពិភាក្សា​គ្នា​រួចរាល់​ហើយ​លើ​ការ​បន្ត​ផលិត​ភាពយន្ត​ស៊េរី​ “Fast and Furious”​ បន្ទាប់​ គឺ​ “Furious 8″។

 

“Furious 8”​ រើស​តួ​រួច​ហើយ​ ព្រម​ទាំង​បង្ហាញ​ថ្ងៃ​ចាក់​បញ្ចាំង​ទៀត​ផង

 

Donna​ និយាយ​ថា៖ “យើង​បាន​ពិភាក្សា​គ្នា​ថា​តើ​អាច​បន្ត​ផលិត​ភាពយន្ត​នេះ​ដោយ​របៀប​ណា។ យើង​បាន​ប្រជុំ​តួ​ និង​មាន​យក​តួ​ខ្លះ​ចូល​ និង​ដក​តួ​ខ្លះ​ចេញ”។

 

តែ​ទោះ​បី​យ៉ាង​ណា​ ទស្សនិកជន​នឹង​មិន​អាច​ឃើញ​តួ​ Paul Walker ​ដោយសារ​ផលិតកម្ម​នេះ​ពុំ​មាន​គម្រោង​ប្រើប្រាស់​បច្ចេកវិទ្យា​ដដែល​ដូច​ក្នុង​រឿង​ “Furious 7”​ ឲ្យ​ប្អូន​ប្រុស​មក​សម្ដែង​ជំនួស​ និង​ប្រើ​បច្ចេកទេស​ដើម្បី​កែ​មុខ​មាត់​ឲ្យ​ដូច។ សារ​ព័ត៌មាន​ International Business Times ​បាន​រាយ​ការណ៍​ថា​ Paul Walker ​នឹង​មិន​មាន​វត្ត​មាន​ក្នុង​រឿង​ “Furious 8”​ ជា​តួ​សម្ដែង​នោះ​ទេ​ ប៉ុន្តែ​គេ​នឹង​ធ្វើ​ឲ្យ​គាត់​នៅ​តែ​ឮ​ក្នុង​សាច់​រឿង​ អាច​តាម​រយៈ​ការ​រំឭក​ឈ្មោះ​ ឬ​បង្ហាញ​រូប​ថត​ជា​ដើម។

 

Vin Diesel​ ដែល​ដើរ​តួច​ជា​ Dominic Toretto ​ជា​តួ​អង្គ​សំខាន់​ ធ្លាប់​ប្រាប់​ទៅ​ទស្សនាវដ្ដី​ Variety ​កាល​ពី​ខែ​មុន​ថា៖ “យើង​បាន​សរសេរ​សេណារីយូ​ សម្រាប់​តួ​អង្គ​ម្នាក់​ៗ។ យើង​បាន​ធ្វើ​លើ​ការងារ​នេះ​ជា​យូរ​មក​ហើយ។ សាច់​រឿង​នឹង​ប្រកប​ដោយ​ឈុត​ឆាក​ល្អ​ៗ​ ហើយ​យើង​នឹង​ផលិត​រឿង​នេះ​ចេញ​មក​មាន​កម្រឹត​ខ្ពស់”។

 

“Furious 8”​ រើស​តួ​រួច​ហើយ​ ព្រម​ទាំង​បង្ហាញ​ថ្ងៃ​ចាក់​បញ្ចាំង​ទៀត​ផង

 Vin Diesel​ 

តារា​វ័យ​៤៨​ឆ្នាំ​រូប​នេះ​មិន​បាន​​បង្ហាញ​ថា​ នឹង​មាន​តួ​អង្គ​ធ្លាប់​សម្ដែង​ស៊េរី​មុន​ៗ​ណា​ត្រូវ​មាន​វត្ត​មាន​ជា​ថ្មី​ម្ដង​ទៀត​នោះ​ទេ​ ប៉ុន្តែ​ទស្សនាវដ្ដី​Variety ​រាយ​ការណ៍​ថា​ Dwayne “The Rock” Johnson ​ដែល​សម្ដែង​ជា​តួ ​Luke Hobbs បាន​ព្រលយ​ថា​ ចាប់​អារម្មណ៍​នឹង​បង្ហាញ​វត្ត​មាន​ក្នុង​ “Furious 8”។

 

រឿង​ “Furious 7”​ ដែល​ចេញ​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៥​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ ដោយ​រក​ចំណូល​បាន​ជាង​១០០០​លាន​ដុល្លារ​ តាម​រយៈ​ការ​ចាក់​បញ្ចាំង​តាម​រោង​កុន​ទូទាំង​ពិភព​លោក។

 

ភាព​យន្ត​ស៊េរី​ “Furious 8”​ ត្រូវ​បាន​រាយការណ៍​ថា​ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៧៕

 

 ចុច​អាន៖ ល្បី Leonado Dicaprio ត្រូវ​មេ​​ខ្លា​ឃ្មុំ​រំលោភ​ពីរ​ដង ក្នុង​រឿង​ថ្មី

 

 

 

ប្រភព៖ latinoshealth