ឆេះផ្ទះសំណាក់ ម៉ាលីប៊ូ អស់បន្ទប់ បឹងកាឡូមួយ និងទ្រព្យសម្បត្តិ មួយចំនួន

ព្រះសីហនុ៖បន្ទប់បឹងការឡូមួយ និងទ្រព្យសម្បត្តិមួយចំនួន ក្នុងផ្ទះសំណាក់ ម៉ាលីប៊ូ បានរងការខូចខាត បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះ នៅម៉ោងប្រមាណ ២៖៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅ ជិតតំបន់កន្ទុយនាគ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានការ សន្និដ្ឋានណាមួយ ច្បាស់លាស់ ថាបណ្តាលមកពី មូលហេតុអ្វីនោះទេ ជុំវិញហេតុ ការណ៍នេះ ក៏មិនមាន ប្រជាពលរដ្ឋណាម្នាក់ រងរបួសនោះដែរ ។

ក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះ ក្រុមពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ និងក្រុមពន្លត់អគ្គិភ័យ របស់កម្លាំងនគរបាល បានចេញទៅ អន្តរាគមន៍ភ្លាមៗ ដើម្បីការពារមិនឲ្យរាលដាល ដល់កន្លែងផ្សេង។ ក្នុងហេតុការណ៍នេះ សម្ភារៈដែលខូចខាត រួមមាន បន្ទប់បឹងកាឡូចំនួន១ និងទ្រព្យសម្បត្តិមួយចំនួន មិនទាន់សន្និដ្ឋានបានថា អស់ប៉ុន្មាន៕

ឆេះផ្ទះសំណាក់ ម៉ាលីប៊ូ អស់បន្ទប់ បឹងកាឡូមួយ និងទ្រព្យសម្បត្តិ មួយចំនួន

ឆេះផ្ទះសំណាក់ ម៉ាលីប៊ូ អស់បន្ទប់ បឹងកាឡូមួយ និងទ្រព្យសម្បត្តិ មួយចំនួន