អតីតអ្នកបើក​រថយន្តក្រុង ក្រុមហ៊ុនទេសចរណ៍​កាពីតូលប្រមាណ ៥០នាក់ បានប្រមូល​ផ្ដុំគ្នាធ្វើការតវ៉ា

ភ្នំពេញ៖ អតីតតៃកុងរថយន្ត ក្រុមហ៊ុនទេសចរណ៍ កាពីតូល ប្រមាណជា ៥០នាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ដើម្បីទាមទារឲ្យក្រុមហ៊ុន គោរពច្បាប់ការងារ និងទទួលយកអ្នកបើកបររថយន្តប្រមាណ ៥០នាក់ ចូលធ្វើការងារវិញ ដោយពួកគេអះអាងថា អ្នកទាំងនោះត្រូវបានក្រុមហ៊ុន បញ្ឈប់ដោយគ្មានកំហុស។ ការតវ៉ានេះ បានធ្វើឡើងនៅវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ១១១ កែងផ្លូវ១៨២ ស្ថិតនៅខាងកើត ឆៀងខាងត្បូងផ្សារអូរឬស្សី មុខក្រុមហ៊ុនកាពីតូល។

សូមបញ្ជាក់ថា តាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា ការបញ្ឈប់អ្នកបើកបរទាំងនោះ ដោយអ្នកបើកបរទាំងនោះ ប្រព្រឹត្តខុសពី បទបញ្ជាផ្ទៃក្នុង និង ច្បាប់ស្តីពីការងារ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះក្រុមហ៊ុន ហើយកំពុងធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕