ពិតជាវីរៈបុរសមែន! បុរសម្នាក់ យកជីវិតប្រថុយ ជួយស្ត្រីម្នាក់ ធ្លាក់ពីជាន់ទី ១១ ចុងក្រោយបែរជា… (មានវីដេអូ)

ចិន៖ បុរសចិត្តធម៌ម្នាក់ ដែលជាអតីតទាហានមួយរូប បានជួយចាំទ្រស្រ្តីម្នាក់ ដែលធ្លាក់ពីអាគារ កម្ពស់១១ជាន់ ដោយដៃទទេរ និងចុងក្រោយត្រូវចូលពេទ្យខ្លួនឯងទៅវិញ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងទីក្រុង Enshi ភាគកណ្តាល ប្រទេសចិន។

ពិតជាវីរៈបុរសមែន! បុរសម្នាក់ យកជីវិតប្រថុយ ជួយស្ត្រីម្នាក់ ធ្លាក់ពីជាន់ទី ១១ ចុងក្រោយបែរជា... (មានវីដេអូ)
រូបភាព ពេលបុរសនោះ ទៅទ្រ ស្ត្រីដែលធ្លាក់ពីអាគារ

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ​បុរសក្លាហាន Feng Ning អាយុ២៣ឆ្នាំ ជាមួយមិត្តភក្តិ បានដើរឆ្លងកាត់អគារមួយកន្លែង ក៏លឺសូរសម្លេងស្រែកឲ្យជួយ។ ពេលងើយទៅលើ ឃើញស្រ្តីម្នាក់ បានសំយ៉ុងខ្លួនចុះតាមបង្អួច ពីជាន់ទី១១ នោះបាត់ទៅហើយ។ ដោយមិនបានបង្អង់យូរ លោក Feng បានរត់សំដៅ ទៅកាន់អគារកើតហេតុភ្លាមៗ រួចលាដៃ រង់ចាំទ្រស្រ្តីដែលកំពុងធ្លាក់ចុះមកក្រោមនោះតែម្តង។ ចំណែកមិត្តភក្តិរបស់គាត់ដែលរួមដំណើរជាមួយ បានប្រញាប់ប្រញាល់ ទៅជួយទាញមិត្តភក្តិ និងលើកស្រ្តីដែលធ្លាក់ចុះនោះ ដើម្បីបញ្ជូនពួកគេទាំងពីរនាក់ ទៅកាន់មន្ទីរពេទ្យផងដែរ។

ពិតជាវីរៈបុរសមែន! បុរសម្នាក់ យកជីវិតប្រថុយ ជួយស្ត្រីម្នាក់ ធ្លាក់ពីជាន់ទី ១១ ចុងក្រោយបែរជា... (មានវីដេអូ)

ជាអកុសល ស្ត្រីដែលធ្លាក់នោះ បានស្លាប់ បើទោះជាមានការខិតខំប្រឹងប្រែងជួយ ពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងណាក្តី។ ចំណែកអ្នកក្លាហាន Feng វិញ ក៏រងរបួសផងដែរ ដោយភ្លាត់ឆ្អឹងស្មាខាងស្តាំ របួសក្បាលជង្គង់ខាងស្តាំ និងរហែកសរសៃជង្គង់ ថែមទៀតផង។

គួរបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ វីរៈបុរសរូបនេះ បានចាកចេញពីជួរកងទ័ព ហើយចាប់ផ្តើមធ្វើជាគ្រូបង្រៀន។ តែដោយសារការខ្វះខាត គាត់ពុំមានលទ្ធភាពបង់ថ្លៃវះកាត់ ដែលត្រូវចំណាយច្រើនជាង ៨០,០០០យ័ន (ជាង ១ម៉ឺនដុល្លារអាមេរិក) ឡើយ។

យ៉ាងណាមិញ ដើម្បីតបស្នងនូវសណ្តានចិត្តដ៏ល្អមួយនេះ គ្រូ និងសិស្សជាច្រើន បានចូលរួមបរិច្ចាគ ដើម្បីជួយគាត់។ ឯចំណែកករណីរបស់ស្រ្តី ដែលធ្លាក់ពីលើអាគារនោះ ប៉ូលិសក៏កំពុងធ្វើការស៊ីបអង្កេតផងដែរ៕

ពិតជាវីរៈបុរសមែន! បុរសម្នាក់ យកជីវិតប្រថុយ ជួយស្ត្រីម្នាក់ ធ្លាក់ពីជាន់ទី ១១ ចុងក្រោយបែរជា... (មានវីដេអូ)

តោះ! ចង់ដឹងច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត