ទំនាស់រឿងទិញ​គ្រឿងញៀន​ ​កាប់បុរសម្នាក់​ស្លាប់នៅស្វាយប៉ាក

រាជធានីភ្នំពេញ ​៖ បុរសម្នាក់បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ​ដោយសារជនដៃដល់២នាក់ ​មិនទាន់ស្គាល់អត្តសញ្ញាណ​ប្រើកំាបិតប៉័ងតោ ​កាប់ជាច្រើនកំាបិតទៅលើ.ក ។

ហេតុការណ៍នេះ​ បានកើតឡើងនៅ​ម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩​ ធ្នូ ២០១៥ នៅផ្សារ ហេង​ ប៊ុន ​តាមបណ្តោយផ្លូវជាតិលេខ៥ ​ស្ថិតក្នុងភូមិឡកំបោរ ​សង្កាត់ស្វាយ​ប៉ាក ខណ្ឌប្ញស្សី​កែវ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់របាយការណ៍របស់​សមត្ថកិច្ចបញ្ជាក់ថា ​នៅមុនពេលកើតហេតុ​ ជនរងគ្រោះឈ្មោះ ចាន់ សុខ ​អាយុ៤៦ឆ្នាំ មុខរបរមិន​ពិតបា្រកដ ​មានទីលំនៅក្នុងភូមិសាស្រ្តខាងលើ ​បានត្រូវបុរស២នាក់ ​ជិះម៉ូតូ​ម៉ាកស្មាសមួយគ្រឿង​ ហុចលុយ២ម៉ឺនឲ្យ​ទៅទិញគ្រឿងញៀន ​ប៉ុន្តែជនរងគ្រោះ​មិនទៅផ្ទាល់ទេ ដោយប្រើមនុស្សម្នាក់​ទៀតឲ្យទៅទិញ​ ។ មួយសន្ទុះក្រោយមក ​បុរស២នាក់ដែលជិះម៉ូតូស្មាស​ព៌ណក្រហមនោះ​បានត្រឡប់មកវិញសួររកថ្នំាញៀន ​តែមនុស្សផ្សេង​ទៅ​ទិញ​នោះមិនទាន់​ត្រឡប់មកវិញ​ ​ក៍កើតមានទំនាស់ពាក្យសំដីនិង ​ជន២នាក់ដែលជិះម៉ូតូនោះ​ទាញកំាបិតប៉័ងតោកាប់​ទៅលើជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ។

នៅព្រឹកថ្ងៃទី៣០​ ធ្នូនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ​ជនដៃដល់ទំាង២នាក់ ​ដែលគេកំណត់មុខសញ្ញា​ថាជាក្រុមជនជួញដូរ​និងប្រើបា្រស់គ្រឿងញៀន ៕