ព័ត៌​មាន​បន្ថែម​រឿង​កាប់​សម្លាប់​ប៉ង​ផ្តាច់​ពូជ​នៅ​ក្រុង​ព្រះ​សីហនុ​

ខេត្ត​ព្រះ​សីហនុ​ ៖ សេចក្តី​រាយ​ការណ៍​មុន​នេះ​បន្តិច​ប្រាប់​ថា មួយ​គ្រួសារ​ដែល​ត្រូវ​គេ​កាប់​ប៉ង​សម្លាប់​ផ្តាច់​ពូជ​នៅ​ក្រុង​ព្រះ​សីហនុ​នោះ​ ម្តាយ​ដែល​រង​របួស​ធ្ងន់​បាន​ទទួល​មរណ​ភាព​ហើយ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី រាជ​ធានី​ភ្នំពេញ​ ។

ចំណែក​កូន​៣​នាក់​ មាន​ម្នាក់​របួស​ធ្ងន់​ណាស់​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា​ ដោយ​ឡែក​កូន​២នាក់​ទៀត​សង្ឃឹម​ថា សង្គ្រោះ​បាន​។

រី​ឯ​ជីដូន​ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ព្រះ​សីហនុ​បាន​ដឹង​ខ្លួន​វិញ​ហើយ​ ។

មុខ​សញ្ញា​ឃាតករ​កំណាច​កំពុង​ស្ថិត​ក្នុង​ការ​តា​ម​ដាន​ និង​វែក​មុខ​របស់​សមត្ថ​កិច្ច​នៅ​ឡើយ​ទេ​។ សមត្ថ​កិច្ច​អាច​ដឹង​ខ្លះ​ៗហើយ​ មិន​ទាន់​ទម្លាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​បែក​ការណ៍​ ៕