ប្រទះ​ឃើញ​សពបុរស​ម្នាក់​ហើម​រលួយអណ្តែត​ទឹក​ទន្លេ​មេគង្គ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត​កណ្តាល​ ៖ សាក​សព​បុរស​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​អណ្តែត​ទឹក​ទន្លេ​មេគង្គ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​ទួន ឃុំ​ពាម​រាំង​ ស្រុក​លើក​ដែក ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក នគរ​បាល​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ស្រុក​លើក​ដែក​សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍ ប៉េ​អឹម គ្រូ​ពេទ្យ អាជ្ញា​ធរ​ភូមិ​-ឃុំ បាន​ចេញ​ទូក​យក​ខ្សែ​ទាក់​អូស​មក​ខាង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​កោសល្យ​វិច័យ​។

បន្ទាប់​ពី​​​​​​​​​​​​​​​​​​​​​​​ពិនិត្យ​រួច​ សមត្ថ​កិច្ច​ដឹង​ថា សព​ពុំ​មាន​អ្នក​ណា​ស្គាល់​ទេ មាន​កម្ពស់​ប្រហែល​១,៥៥​ម៉ែត្រ សម្បុរ​សណ្តែក​បាយ ស្លៀក​ខោ​ជើង​ខ្លីត្រឹម​ជង្គង់​ ពណ៌​ដី មាន​ហោ​ប៉ៅ​៦ អាយុ​ប្រហែល​២០​ឆ្នាំ ហើយសមត្ថ​កិច្ច​ពិនិត្យ​បាន​តែ​ខាង​ក្រោយ​ខ្នងសព​​​មិន​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​គួរ​កត់​សម្គាល់​ទេ​ ចំណែក​ខាង​មុខ​មើល​មិន​កើត​ទេ ព្រោះ​រលួយ​អស់​ហើយ​។

ទោះ​ជា​យ៉ាង​ណា​ សមត្ថ​កិច្ច​ក៏​ដូច​ជា​​​​អាជ្ញា​ធរ​ស្រុក​លើក​ដែក​សូម​ជូន​ដំណឹង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នេះ​ទៅ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ណា​ដែល​បាត់​បង់​សមា​ជិក​ក្រុម​គ្រួសារ​ដូច​ភិន​ភាគ​ខាងលើ​សូម​ទំនាក់​ទំនង​ជាមួយ​សមត្ថ​កិច្ច​ អាជ្ញា​ធរ​ស្រុក​លើក​ដែក​៕

  • ប្រទះ​ឃើញ​សពបុរស​ម្នាក់​ហើម​រលួយអណ្តែត​ទឹក​ទន្លេ​មេគង្គ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​已关闭评论
  • 9 views
  • Hide Sidebar
    A+