ជីវិតអ្នកប្រដាល់ឡុង សុវណ្ណឌឿន

ភ្នំពេញ:     ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ម្នាក់​ដែលមាន​កម្រិតវប្បធម៌​បញ្ចប់​ បរិញ្ញាបត្រ​ពី​សកលវិទ្យា​ធនធានមនុស្ស​ផ្នែក​ទីផ្សារ​និង​ភាសា​អង់គ្លេស​ឡុង សុវណ្ណ​ឌឿ​ន​គេ​ប្រើប្រាស់​អាជីព​ប្រដាល់​ធ្វើ​ម​ធ្យា​បាយ​រកលុយ​ដើម្បី​ ការសិក្សា​របស់គេ ។​

​    ​គេ​បាន​ក្លាយខ្លួនជា​អ្នកធ្វើ​អត្ថាធិប្បាយ​ការប្រកួត​ប្រដាល់​នៅ​សង្វៀន​CTN ខេត្តសៀមរាប​ដែល​ពេលនេះ​សង្វៀន​នេះ​បាន​បិទ​ទៅ​

 ហើយ ។​តែ​អាជីព​ប្រដាល់​របស់គេ​គឺ​គេ​នៅតែ​បន្ត​ហើយ​បើ​គេ​ចាប់​គូ​ឲ្យ​ប្រកួត​ នោះគេ​ប្រកួត​ភ្លាម​ព្រោះ​គេ​បាន​ចំណាយពេល​ហ្វឹកហាត់​ជាប្រចាំ​នៅក្នុង​ ក្លិប​។​

​    ឡុង ​សុវណ្ណ​ឌឿ​ន​បាន​ឈានចូល​ក្នុង​ពិភព​ប្រដាល់​នៅក្នុង​ឆ្នាំ​២០១០​បន្ទាប់ពី​ បាន​ចូលរៀន បាន​ឆ្នាំ​ទី​២​នៅ សកលវិទ្យា​ល័យ​ធនធានមនុស្ស​។​

​ក្លិប​ សាល​វ័​ន្ត​កីឡា​របស់ លោក​ឡុង​សាល​វ័​ន្ត​ជា​កន្លែង​ដំបូង​ដែល​គេ​ហ្វឹកហាត់​ព្រោះ​ទីនោះ​មាន​ កន្លែង​សម្រាប់​គេ​ស្នាក់នៅ​ដើម្បី​រៀន​សូត្រ ។​ឡុង សុវណ្ណ​ឌឿ​ន​ឈ្មោះ​ពិត​របស់គេ​គឺ​ដន ឌឿ​ន​តែ​ដោយ​គេ​ហ្វឹក​ ហាត់​នៅ​ក្លិប​លោក​ឡុង សាល​វ័​ន្ឌ​នោះ​ទើប​គេ​ប្ដូរ​ឈ្មោះ​បែបនេះ ។​

    ​សព្វថ្ងៃ សុវណ្ណ​ឌឿ​ន​មាន​អាយុ​២៧​ឆ្នាំ​កម្ពស់​១,៧៥​ម៉ែត្រ​ឆ្លងកាត់​ការប្រកួត​បាន​ ជិត​១០០​ដង​ទៅហើយ​ដែល​ក្នុងនោះ​ស្ថិតិ​ឈ្នះ​មាន​ច្រើន​ជាង​ចាញ់ ។​

​    ​ការប្រកួត​ឡើងវិញ​នេះ​សុវណ្ណ​ឌឿ​ន​ចាញ់​កែវ រំ​ចង​វិញ​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ។​
​ សុវណ្ណ​ឌឿ​ន ជា​កូន​កសិករ​ធ្វើស្រែ​ចំការ​នៅឯ​ភូមិ​ក្បាលកោះ​ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ​ ជា​កូនច្បង​និង​មាន​ប្អូនស្រី​២​និង​ប្អូនប្រុស​១​។ ដោយ​ការលំបាក​ក្នុង​ជីវភាព​និង​ចង់​បន្ត​ការសិក្សា​ទើប​គេ​ចាប់យក​អាជីព​ ប្រដាល់​នេះ ។​គេ​ប្រកួត​កីឡា​ដើម្បី​រកប្រាក់​ក៏ពិតមែន​តែ​គេ​ក៏ត្រូវ​ការ​ជ័យជំនះ និង កេរ្តិ៍ឈ្មោះ​ពី​អាជីព​នេះដែរ ។​

​    ​គេ​ទទួលស្គាល់ថា​ការរីកចម្រើន​របស់គេ​ក្នុង​អាជីព​ប្រដាល់​គឺ​ ដោយសារ​ការផ្ដល់​បទ​ពិសោធន៍​ពី​អ្នក​ប្រដាល់​រៀមច្បង និង គ្រូបង្វឹក​គឺ​លោក​ឡុង សាល​វ័​ន្ដ ។​

    ឡុង​ សុវណ្ណ​ឌឿ​ន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០១៣​ហើយ​បាន​ ស្វែងរក​ការងារ​នៅក្នុង​រង្វង់​កីឡា​ហើយ​សំណាង​មួយ​របស់​ឌឿ​ន​គឺ​នៅ​ ដើមឆ្នាំ​២០១៣​នេះ​សង្វៀន​ប្រដាល់​របស់​CTN​ឯ​ខេត្តសៀមរាប​បើក​ហើយ​រូបគេ​ បាន​ចូល​ដាក់ពាក្យ​ចូល​បំរើការ​ជា​ពិធីករ​។​

​    ឡុង​សុវណ្ណ​ឌឿ​ន​និយាយថា​ដំបូង​គេ​មិន​ស្គាល់​ឬ​មិនដឹងថា​ត្រូវធ្វើ​ ដូចម្តេច​ទេ​ចំពោះ​ការធ្វើ​អត្ថាធិប្បាយ​ប្រដាល់​នេះ លោក​ម៉ា សេរី​ប្រធាន កីឡា​CTN​បានបង្ហាញ​ផ្លូវ​ខ្ញុំ​និង​ណែនាំ​ទើប​អាច​និយាយ​ប្រដាល់​បាន​ បែបនេះ​។​

​    ពេលដែល​សួរថា​តើ​ចង់​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កែវ​រំ​ចង់​ទៀត​ទេ​?​សុវណ្ណ​ ឌឿ​ន​និយាយថា​គេ នៅតែ​ចង់​ព្រោះ​គេ មិនដែល​ខ្លា​ចរំ​ចង់​ម្តងណា​ឡើយ​ហើយ​កន្លងមក​អ្នក​ផ្គូរ​ផ្គង​តែងតែ​ពង្វាង​ មិន​ឲ្យ គេ​ជួប​ប្រកួត​ជាមួយ​ដើម្បី​កុំ​ឲ្យ ចាញ់​-​ឈ្នះ​បាក់មុខ​ម្នាក់ៗ​។​

    ចំពោះសំណួរដែល​សួរថា​ហេតុអ្វី​បានជា​មិនសូវ​មានមុខ​ប្រកួត​នៅ​សង្វៀន​ដទៃ​ សុវណ្ណ​ឌឿ​ន​បញ្ជាក់ថា គេ​ជា​បុគ្គលិក​របស់​CTN​គួរតែ ប្រកួត​នៅ​CTN​តាម​ការចាត់ចែង​រប​ស់​គេ​ប៉ុន្តែ​បើ​សង្វៀន​ដទៃ​ត្រូវការ​ គួរតែ​សុំ​ទៅ​អ្នកគ្រប់គ្រង​របស់គេ​គឺ​លោក​ម៉ា សេរី​ហើយ​បើ​មានការ​អនុញាត​គឺ​រូបគេ​ស្វាគមន៍​ជានិច្ច​។​