​ជន​ទំនើង​៤​នាក់ បាញ់​៤​គ្រាប់ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ត្រឹម​ទៅ​រើស សំបក​គ្រាប់​

ភ្នំពេញ: ជន​ទំនើង​មួយក្រុម មាន​គ្នា​បួន​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង នៅ​នា​រាត្រី​ស្ងាត់ បាន​ដក​កាំភ្លើង ខ្លី បាញ់​មេឃ ចំនួន​៤​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​។ ចំណែក​កម្លាំង​សមត្ថកិច្ច ខណ្ឌ​សែន​សុខ បាន​ត្រឹម​ទៅ​រើស​សំបក​គ្រាប់កាំភ្លើង តែប៉ុណ្ណោះ​។​

​ហេតុការណ៍​ជន​ទំនើង បាញ់​មេឃ ដើម្បី​ឆ្លង​ឆ្នាំ​សកល​លេង​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១​និង​៣០ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​០១៥ នៅ​ផ្លូវ​១០៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​ប្រាប់ថា នៅវេលា​ម៉ោង​ខាងលើ គេ​បានឃើញ​ជន​ទំនើង​មួយ ក្រុម​មាន​គ្នា​បួន​នាក់ មិនដឹង​ជា​ជិះ​ម៉ូតូ​ចេញ​មកពី​
​តំបន់​ណា​នោះទេ ស្រាប់តែ​ជិះ​មកដល់​ផ្លូវ​១០៨៦ ជន​ទំនើង​ម្នាក់ ដែល​ជិះ​ពីក្រោយ ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ បាន​ដក​កាំភ្លើងខ្លី ពី​ចង្កេះ​បាញ់​ឡើងលើ​ចំនួន​៤​គ្រាប់ បន្ទាប់ពី​បាញ់​ហើយ ក្មេង​ទំនើង​ទាំង​បួន​នាក់ នោះ បាន​ជិះ​ម៉ូតូ​ឡើង មក​តាមផ្លូវ​លេខ​៥៩៨ គេចខ្លួន​បាត់ស្រមោល​។​

​សាក្សី​បាន​បន្តថា បន្ទាប់ពី​ក្មេង​ទំនើង ដែល​បាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទាំង​កណ្តាលអធ្រាត្រ ទៅ​បាត់ស្រមោល​អស់ គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច ចុះទៅ​ព្រោងព្រាត នៅ​កន្លែងកើតហេតុ ដើម្បី​តាមរក​ជនល្មើស តែ​លទ្ធផល គឺ​បានត្រឹមតែ​នាំគ្នា​វិភាគ សំបក​គ្រាប់កាំភ្លើង ដែល​បន្សល់​នៅ​កន្លែង​បាញ់ ចំនួន​២​គ្រាប់​តែប៉ុណ្ណោះ​។​

​មតិ​ប្រជាពលរដ្ឋ​មួយចំនួន បាន​លើកឡើងថា នេះ​ប្រហែលជា ជន​ទំនើង​គេច​ង់ សាក​ចិត្ត​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ មាន​លោក​ម៉ក់ ហុង ជា​អធិការ​
​និង​លោក​ព្រហ្ម សក្កដា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ មាន​សមត្ថភាព ក្នុងការ​ស្រាវជ្រាវ និង​បង្ក្រាប​ពួកគេ បាន​ឫ​អត់​ទេ​ដឹង​?​។ ជាទូទៅ គេ​សង្កេតឃើញ បទល្មើស​ជាច្រើន តែងតែ​កើតមាន​ជា​ញឹកញាប់ នៅក្នុង​ខណ្ឌ​សែន​សុខ មិន​ថា​យប់ ឫ​ថ្ងៃ​នោះទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ លែង​ចង់​មាន​ជំនឿ និង​ទំនុកចិត្ត​លើ​សមត្ថកិច្ច ថែម​ទៀតផង ដូចជា​ចោរ លួច ចោរឆក់ ចោរប្លន់ ជាពិសេស​ល្បែងស៊ីសង ពេញបន្ទុក​នៅតាម​ទីផ្សារ និង​ភូមិ​មួយចំនួន អ្វីដែល​ដែល​ធំជាងគេ គឺ​បញ្ហា​គ្រឿងញៀន​តែម្តង​៕V​/S

​ជន​ទំនើង​៤​នាក់ បាញ់​៤​គ្រាប់ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ត្រឹម​ទៅ​រើស សំបក​គ្រាប់​

​ជន​ទំនើង​៤​នាក់ បាញ់​៤​គ្រាប់ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ត្រឹម​ទៅ​រើស សំបក​គ្រាប់​

​ជន​ទំនើង​៤​នាក់ បាញ់​៤​គ្រាប់ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ត្រឹម​ទៅ​រើស សំបក​គ្រាប់​