​បញ្ជូន​បុរស​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ប៉ោយប៉ែត

បន្ទាយមានជ័យ: នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ល្បាត និង​ឃាត់ខ្លួន នៅ​ខាងកើត​ផ្សារ​ត្រី ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។​
 
​លោក អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​: ជនសង្ស័យ ឈ្មោះ អ៊ុង ឡុំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្តកំពង់ចាម ហើយ​មក​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​បន្ទប់​ជួល ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​។​
   
​លោក​អ៊ុំ សុផល បាន​និយាយ​បន្តថា​: ក្នុងការ​បង្ក្រាប​នេះ នគរបាល ដកហូត​បាន​សារធាតុ​ញៀន ម្សៅ​ពណ៌​ស​ថ្លា​ក្រាម (​ម៉ា​ទឹកកក​) ៦​ថង់​តូច និង​ថ្នាំ​យ៉ាម៉ា ១១ គ្រាប់​៕V/S

​បញ្ជូន​បុរស​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ប៉ោយប៉ែត

​បញ្ជូន​បុរស​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ប៉ោយប៉ែត