​អាវុធហត្ថ​សៀមរាប ឃាត់ខ្លួន​មេ​ឆ្នោត​ចំនួន​៤​នាក់

​សៀមរាប: ​មេ​ឆ្នោត​ចំនួន​៤​នាក់ និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន ត្រូវបាន​កងរាជអាវុធហត្ថ ខេត្ត​សៀម រាប ឃាត់ខ្លួន ហើយ​បញ្ចូនទៅ​តុលាការ ដើម្បី​ចោទប្រកាន់ ទៅតាម​ផ្លូវច្បាប់​។

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១៤ និង​៣០​នាទី ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀម រាប បាន​បញ្ជាក់ថា ជន​ទាំង​៤​នាក់ ដែល​ពាក់ព័ន្ធ​បើក​កន្លែង ល្បែង​ឆ្នោត​គឺ​៖ ទី​១.​ឈ្មោះ​ចាន់ ប៊ុន​ថង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មេ​ឆ្នោត​, ទី​២.​ឈ្មោះ ឡេង ទី​ណុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​៣.​ឈ្មោះ មាស កុសល ភេទ​ស្រី អាយុ​៣១​ឆ្នាំ និង​ទី​៤.​ឈ្មោះ ក្រុ​ច ស្រី​ញ្ញា ភេទ​ស្រី អាយុ​២១​ឆ្នាំ​។ អ្នក​ទាំង​៤ រស់នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។
​    ​
​លោក អ៊ុយ ច​យ បាន​បន្តថា វត្ថុតាង​ដែល​ដកហូត​បាន ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាប័ណ្ណ បើក​ឲ្យ​លក់​ឆ្នោត​ខ្មែរ​មួយ​សន្លឹក​, ទូរស័ព្ទ​ម៉ាក HUAWEI ចំនួន​១​គ្រឿង​, ប្រាក់​ខ្មែរ​ចំនួន ១.៥៣០.០០០​រៀល​, ប្រាក់​អាមេរិក​ចំនួន ១២៨ ដុល្លារ​, កាបូប​ដាក់​លុយ ពណ៌​ខ្មៅ​ចំនួន​១, លេខឆ្នោត ដែលមាន​កត់ នៅ​ក្រដាស​រាម មួយចំនួន​, ក្តារខៀន​កត់​លេខឆ្នោត​ចេញ​មួយ និង​ប៊ិច ក្រដាស និង​ម៉ាស៊ីន​គិត​លេខ​ចំនួន​១​។​
​    ​
​ដោយឡែក លោក​វរសេនីយ៍ទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​និយាយថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤ គឺ​មិនមែនជា​រឿង​ថ្មី​ទេ ដោយ​កង​រាជ​អាវុធ​ខេត្ត អនុវត្ត​ច្បាប់ ដើម្បី​ប្រឆាំង និង​លុបបំបាត់​នូវ សកម្មភាព​សង្គម​ទូទាំង​។​

​លោក​វរសេនីយ៍ទោ ថា ដា​លុច បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​៤ ព្រមទាំង​វត្ថុតាង បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២៨ ខែធ្នូ​នេះ ដើម្បី​ចោទប្រកាន់ ទៅតាម​ផ្លូវច្បាប់​៕V/S

​អាវុធហត្ថ​សៀមរាប ឃាត់ខ្លួន​មេ​ឆ្នោត​ចំនួន​៤​នាក់

​អាវុធហត្ថ​សៀមរាប ឃាត់ខ្លួន​មេ​ឆ្នោត​ចំនួន​៤​នាក់

​អាវុធហត្ថ​សៀមរាប ឃាត់ខ្លួន​មេ​ឆ្នោត​ចំនួន​៤​នាក់