​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ជាប់គុក​១៨​ខែ​ពីបទ​ស៊ីសំណូក​

​អ៊ីស្រាអែល​៖​តុលាការ​កំពូល​អ៊ីស្រាអែល បានសម្រេច​ផ្តន្ទាទោស លោក អេ​ហ៊ូ​ដ អុល​មែរ អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពីបទ​ទទួល​សំណូក​សូកប៉ាន់ ក្នុងករណី​គម្រោង​សាងសង់​អគារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ហ្សេ​រូ​សា​ឡឹម​។ 

​លោក អេ​ហ៊ូ​ដ អុល​មែរ មាន​វ័យ​៦៩​ឆ្នាំ ត្រូវបាន​តុលាការ​កំពូល​អ៊ីស្រាអែល បាន​កាត់​បន្ថយទោសរ​បស់​លោក​មក​ត្រឹមតែ​១៨​ខែ​ប៉ុណ្ណោះ​។ កាលពីមុន​តុលាការ​ដំបូង​អ៊ីស្រាអែល បាន​ផ្តន្ទាទោស​លោក​អ​តី​នាយក​រដ្ឋ មន្ត្រី​រូបនេះ​ឲ្យ​ជាប់គុក​៦​ឆ្នាំ ។ តាម​ការបញ្ជាក់​របស់​តុលាការ​ថា លោក អេ​ហ៊ូ​ដ អុល​មែរ នឹងត្រូវ​ប្រគល់​ខ្លួន​ដើរចូល​គុក​នៅ​ថ្ងៃទី​១៥ ខែ កុម្ភៈ ខាងមុខ​នេះហើយ​។​

​គួរ​បញ្ជាក់ថា លោក អេ​ហ៊ូ​ដ អុល​មែរ ធ្លាប់​ធ្វើជា​អភិបាលក្រុង​ហ្សេ​រូ​សា​ឡឹម មុននឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​រវាង​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៩៕

​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ជាប់គុក​១៨​ខែ​ពីបទ​ស៊ីសំណូក​