​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ប៉ា​គី​ស្ថាន សម្លាប់​មនុស្ស​ជាង​២០​នាក់

​ប៉ា​គី​ស្ថាន​៖​មនុស្ស​២៦​នាក់​បាន​ស្លាប់ និង​ជាង​៥០​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ក្នុង​អគារ​រដ្ឋាភិបាល​ក្នុង​ខេត្ដ Khyber Pakhtunkhwa នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ា​គី​ស្ថាន គឺ​នៅ កាលពី​ថ្ងៃទី​២៩​ធ្នូ​។ 

​ក្រោយ​កើតហេតុ​ប៉ូលិស​បាន​ចុះទៅពិនិត្យ​ទីតាំង​ដោយផ្ទាល់ ប៉ុន្ដែ​មិនទាន់​មានការ​បញ្ជាក់ថា​ក្រុម​ណា​ជា​អ្នកធ្វើ​សកម្មភាព​ទេ​៕

​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ប៉ា​គី​ស្ថាន សម្លាប់​មនុស្ស​ជាង​២០​នាក់