Terry៖ Chelsea កំពុង​ឆ្ពោះ​ទៅកាន់​ផ្លូវ​ដ៏​ត្រឹម​ត្រូវ

ការ​ស្រោច​​ស្រង់​ឡើងវិញ​របស់ក្រុម Chelsea បាន​ចាប់ផ្តើម​ហើយ នេះ​បើ​យោង​ទៅ​តាមការ​បញ្ជាក់​របស់​ខ្សែ​​ការ​ពារ John Terry កាលពីថ្ងៃ​​អង្គារ ខណៈ​ដែល​ក្រុម​តោ​ខៀវ​មួយ​​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ចំណោមការ​ប្រកួត​៣​លើក​ចុងក្រោយ បើគិត​ចាប់​តាំង​ពីការ​ចាក​ចេញ​របស់​លោក Jose Mourinho​។

jonh-terryការ​ទទួល​ជ័យ​ជម្នះ​លើក្រុម Sunderland បាន​កើត​ឡើង​នៅ​មុន​ពេលការ​​បញ្ចប់ក្នុងលទ្ធផល​ស្មើ​ជា​មួយ​នឹង​ក្រុម Watford និង Manchester United​។ ប៉ុន្តែ ​ទោះ​បី​ជា​​យ៉ាង​ណា ​ការ​ខិត​ខំ​ព្យា​យាមក្នុង​ការ​ធ្វើ​ឲ្យ​មាន​ចំណាត់​ថ្នាក់​ល្អ​នៅលើ​​តារាង Premier League នៅ​មិន​ទាន់​កើតឡើង​​នៅឡើយ​ទេ ហើយ​ក្រុម​ម្ចាស់​ជើង​ឯកមួយ​នេះនៅ​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៤ ពោល​គឺ​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះពីលើក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល​។ Chelsea បាន​ធ្វើ​ដំណើរ​ទៅកាន់​​ទឹកដី Old Trafford កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ជួប​ជា​មួយ​នឹង​ក្រុម Man United ដែល​បាន​រង​បរា​ជ័យ​បួន​លើក​ជាប់​ៗ​គ្នា ប៉ុន្តែ មិន​​អាច​ផ្តល់​បរា​ជ័យ​ជា​លើក​ទី​៥​​ដល់​ពួក​គេ​ឡើយ ខណៈ​ដែលក្រុម​​ជើង​ខ្លាំង​ដែល​ធ្លាក់​ទម្រង់​លង​ទាំង​ពីរ បាន​បញ្ចប់ក្នុងលទ្ធផលស្មើ ០-០​។ ក្រុម​ម្ចាស់​ផ្ទះ​បាន​បង្កើត​ឲ្យ​មាន​ឱកាស​ជាច្រើន ប៉ុន្តែ ប្រធានក្រុមនៃក្រុម Chelsea គឺ Terry ពិត​ជា​មាន​មោទ​ន​​​ចំពោះការ​បង្ហាញ​ពី​ទម្រង់​លេង​នៃ​ក្រុម​របស់​គេ​។ រូបគេ​បាន​ប្រាប់​ទូរ​ទស្សន៍ Chelsea TV ថា៖ «ខ្ញុំ​គិត​ថា ការ​ផ្តោតអារម្មណ៍ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ចាប់​ផ្តើម​ហើយ​។ អត្រា​នៃ​ការ​​ព្យា​យាម​មាន​ផ្សេង​គ្នា​ក្នុង​​ចំណោម​កីឡាករ​ទាំង​១១​នាក់​។ ប៉ុន្តែ អ្វី​​ដែលកាន់​តែ​សំខាន់​នោះ​គឺ​ថា ខ្ញុំ​គិត​ថា ពួកគេ​អាច​ចាប់​ផ្តើម​ពីការ​​​ផ្លាស់​ប្តូរ និង​​ឃើញ​ថា យើង​បង្ហាញពី​ទម្រង់​លេង​បានល្អ​ប្រសើរ និង​ទទួល​បាន​​លទ្ធផល​ល្អ​»​៕
ប្រភព​ព័ត៌​មាន៖ Bangkok Post