​​ឱកាស​​ក្លាយ​ជា​​​​យុវជនU-16 ​របស់​​ក្លិប​ណាហ្គា​បាន​មក​ដល់​ហើយ


​​ឱកាស​​ក្លាយ​ជា​​​​យុវជនU-16 ​របស់​​ក្លិប​ណាហ្គា​បាន​មក​ដល់​ហើយ

​ឱកាស​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​លេង​ក្នុង​​ក្រុម​យុវជន​ក្រោម​អាយុ ១៦​ឆ្នាំ​​របស់​ណាហ្គាវើល​​បាន​មក​ដល់​ហើយ ​សម្រាប់​អ្នក​មាន​សមត្ថភាព​លេង​បាល់​ទាត់​អាច​បង្ហាញ​​បាន​ និង​ទទួល​ការ​បង្ហាត់​បន្ថែម​ពី​គ្រូ​បង្វឹក​លោក មាស ចាន់ណា ​នៅ​ទីលាន​បាល់ទាត់​ព្រែកលាប​។ ​

 

​​ឱកាស​​ក្លាយ​ជា​​​​យុវជនU-16 ​របស់​​ក្លិប​ណាហ្គា​បាន​មក​ដល់​ហើយលោក មាស ចាន់ណា

 

​​​​​លោក មាស​ ចាន់​ណា គ្រូ​បង្គោល​ក្លិប​បាល់​ទាត់​ណាហ្គាវើល​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ចង់​មក​​ទទួល​ការ​ហ្វឹកហាត់​​ ដែល​មាន​លោក​ជា​គ្រូ​​បង្គោល​អាច​មក​ចូល​រួម​បាន​ដោយ​គ្មាន​ការ​បង់​ប្រាក់​អ្វី​ទាំង​អស់​។ ​សម្រាប់​សម្ភារៈ​ហ្វឹកហាត់​ផ្សេង​ៗ ក្លិប​មាន​គ្រប់​គ្រាន់​ ​ប៉ុន្តែ​​យុវជន​​មក​​ទាំង​អស់​ត្រូវ​មាន​ខោអាវ​កីឡា និង​ស្បែក​ជើង​​ទាត់​បាល់​ខ្លួន​ឯង។ ​​

 

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា ​ការ​​ហ្វឹកហាត់​នេះ​លោក​កំណត់​យក​យុវជន​កើត​នៅ​​ឆ្នាំ​២០០០ និង​២០០១ សម្រាប់​លេង​នៅ​ក្រុម​​យុវជន​ក្រោម​១៦ ឆ្នាំ​របស់​ណាហ្គាវើល​ចំនួន២០​នាក់​។ បន្ថែម​លើស​ពី​នេះ​​​សម្រាប់​អ្នក​កើត​នៅ​ឆ្នាំ​១៩៩៧, ១៩៩៨ ​និង​ឆ្នាំ​១៩៩៩ ​ទុក​​​​យក​មក​​លេង​ឈុត​ធំ​​របស់​​ណាហ្គាវើល​ចំនួន ៨នាក់ ក្នុង​ទិស​ដៅ​បណ្ដុះបណ្ដាល​​៣​ ឬ​៤​ ឆ្នាំ​។

 

​គ្រូ​បង្វឹក​​ដែល​ដឹក​នាំ​ណាហ្គា​​វើល​ឈ្នះ​​ជើង​ឯក​រង​​លីក​​កំពូល​​កម្ពុជា​ឆ្នាំ​២០១៥រូប​នេះ​​បន្ថែម​ថា ​បើ​គិត​មក​ដល់​ពេល​នេះ​មាន​​ក្មេង​​ជិត៦០ នាក់​ ដែល​កំពុង​ទទួល​​ការ​បង្ហាត់​​ពី​លោក ​អស់​រយៈ​ពេល​ជិត​​​៣​ខែ​។ ​លោក​​មិន​ទាន់​ឈប់​ទទួល​​សិស្ស​ឡើយ​ ហេតុ​នេះ​ក្មេង​ៗ​ ដែល​​មាន​បំណង​ចង់​​ហ្វឹកហាត់​អាច​មក​ចូល​រួម​បាន​​នៅ​ទីតាំង​ខាង​លើ​​​រៀង​រាល់​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ ម៉ោង៧ ​ដល់​ម៉ោង ៩​ព្រឹក​ ឬ​ទាក់​ទង​តាម​រយៈ​ទូរសព្ទ​លោក មាស ចាន់​ណា ០១៥ ៧៥ ៨១ ៥៥។ ​ក្នុង​ចំណោម​ក្មេង​ទាំង​​​អស់​​លោក​​ នឹង​រើស​​យក​ចំនួន២៨ នាក់​​ចុង​ក្រោយ​​នៅ​​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ៕

 

អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​