យុវជន​និង​សង្គម​ស៊ីវិល​យល់ថា​បណ្តាញ​សង្គម​ផ្តល់​សារៈសំខាន់​សម្រាប់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​

​ភ្នំពេញ ៖ ក្រុមយុវជន​ជា​សិស្ស​-​និស្សិត ព្រះសង្ឃ និង​អង្គការ​សង្គម​ស៊ីវិល បាន​សម្តែង​ការយល់ឃើញ​របស់ខ្លួន​ថា បណ្តាញ​សង្គម​រួមមាន ហ្វេ​ស​ប៊ុ​ក ការសរសេរ​ប្លុក និង Twitter ជាដើម កំពុងផ្តល់​សារៈសំខាន់​សម្រាប់​ជួយ​កសាង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​ឡើង​។ ការលើកឡើង​ដូច្នេះ ដោយសារ​យុវជន​និង​សង្គម​ស៊ីវិល​យល់ថា ការផ្តល់ និង​ការទទួលបាន​ព័ត៌មាន​នៅក្នុង​សង្គម​នា​ពេលបច្ចុប្បន្ន តាមរយៈ​បណ្តាញ​សង្គម ឬ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​បានផ្តល់​ភាពងាយស្រួល​ដល់​យុវជន​និង​ពលរដ្ឋ​ក្នុងការ​វាយតម្លៃ​ទៅ​ព័ត៌មាន​ទាំងនោះ និង​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​។

​ដើម្បី​ជ្រាប​ពី​បញ្ហា​ទាំងអស់នេះ ជា​បន្ត​សូម​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំឡើង​ដោយ​លោក ម៉ៅ សំណាង អ្នកសារព័ត៌មាន​រប​ស់​វិទ្យុ​ស្ត្រី FM 102 នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​ក​ម្ព​ជា​ដូចតទៅ​៖