និស្សិត​ខ្មែរ កែវ គូ​នី​ឡា រៀន​ចប់​នៅ​សាលា​លី​ក្វាន់​យូ នឹងធ្វើ​ការ​នៅ​សឹង្ហ​បុរី

​កញ្ញា​វ័យ ២៧​ឆ្នាំ កែវ គូ​នី​ឡា និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត ផ្នែក​គោលការណ៍​សាធារណៈ នៃ​សកល​វិទ្យាល័យ​លី​ក្វាន់​យូ នៅ​ប្រទេស​សឹង្ហ​បុរី បាន​បញ្ជាក់ថា កញ្ញា​សម្រេចចិត្ត​ធ្វើការ​នៅ​ប្រទេស​សឹង្ហ​បុរី​មួយរយៈ ដើម្បី​រៀន​ពី​ការងារ រៀន​ពី​មនុស្ស​ដែលមាន​ទេពកោសល្យ និង​មនុស្ស​ដែល​ជោគជ័យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​។​

​អតីត​និស្សិត​អាហារូបករណ៍​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ និង​ជា​អ្នកលេង Blogger ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា កញ្ញា កែវ គូ​នី​ឡា នឹង​យក​ចំណេះដឹង និង​បទពិសោធន៍​ការងារ​នៅ​សឹង្ហ​បុរី មក​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​វិញ ក្រោយពី កញ្ញា ត្រឡប់​ពី​ធ្វើការ​ងារ​នៅ​សឹង្ហ​បុរី​៕

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​កញ្ញា កែវ គូ​នី​ឡា និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត ផ្នែក​គោលការណ៍​សាធារណៈ នៃ​សកល​វិទ្យាល័យ​លី​ក្វាន់​យូ នៅ​ប្រទេស​សឹង្ហ​បុរី ដូចតទៅ​៖