ករុណា ពេជ្រ ទ្រូង​ខ្លោច​ផ្សា​ថ្ងៃ​ឆ្លង​ឆ្នាំ ក្នុង​បទ Original ថ្មី

ករុណា ពេជ្រ ទ្រូង​ខ្លោច​ផ្សា​ថ្ងៃ​ឆ្លង​ឆ្នាំ ក្នុង​បទ Original ថ្មី

បទ​ចម្រៀង Original មួយ​បទ​របស់​ផលិតកម្ម​ថោន​ទើប​ចេញ​ថ្មី​ៗ មាន​អត្ថន័យ​ត្រូវ​នឹង​វេលា​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០១៦ ដោយ​ភាគី​ខាង​ប្រុស​លោក ករុណា ពេជ្រ រង​ទុក្ខ​ខ្លោច​ផ្សា​បង្ហូរ​ទឹក​ភ្នែក​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​នេះ។

 

ករុណា ពេជ្រ ទ្រូង​ខ្លោច​ផ្សា​ថ្ងៃ​ឆ្លង​ឆ្នាំ ក្នុង​បទ Original ថ្មី

 

 

ករុណា ពេជ្រ ទ្រូង​ខ្លោច​ផ្សា​ថ្ងៃ​ឆ្លង​ឆ្នាំ ក្នុង​បទ Original ថ្មី

 

 

តារា​ចម្រៀង​​រូប​នេះ បាន​សារសព្ទ​ថា ឆ្នាំ​ចាស់​បាន​ផ្លាស់​ប្ដូរ​ទៅ​តាម​វេលា​មិន​អាច​ឃាត់​បាន។ ក្នុង​រាត្រី​ដ៏​ត្រជាក់​នៃ​ហេមន្តរដូវ ជា​វេលា​ដែល​គ្រប់​គ្នា​កំពុង​រីករាយ​ជាមួយ​មនុស្ស​សំខាន់ ពិសេស​គូ​សង្សារ តែ​លោក​ឯណេះ រង​ទុក្ខ​ខ្លោច​ផ្សា​រហូត​ហូរ​ទឹក​ភ្នែក ព្រោះ​ម្ចាស់​ស្រី​បែក​ទៅ​ឆ្លង​ឆ្នាំ​ជាមួយ​អ្នក​ផ្សេង។

 

ខ្លឹម​សារ​ខាង​លើ​នេះ មាន​រ៉ាយរ៉ាប់​នៅ​បទ​ចម្រៀង Original ថ្មី​មួយ​ទៀត​របស់​សិល្បៈ​តន្ត្រី​ខ្មែរ មាន​ចំណង​ជើង​ថា “បុរស​ម្នាក់​នេះ​ខូច​ចិត្ត​នៅ​យប់​ឆ្លង​ឆ្នាំ” ច្រៀង និង​សម្ដែង​ដោយ​តារា​ចម្រៀង ករុណា ពេជ្រ រួម​ជាមួយ សុវណ្ណ រ៉ាផា និង​លោក បប់ នៅ​ទី​កន្លែង​ដែល​មាន​​ព្រៃ និង​ស្មៅ​ដុះ​ខៀវ​ខ្ចី​ដ៏​មនោរម្យ​នៃ​តំបន់ ឧទ្យាន​ជាតិ​គិរីរម្យ។

 

ឈឺ​ចាប់​ប៉ុណ្ណា បទ​ភ្លេង​ថ្ងួចថ្ងូរ​ប៉ុណ្ណា តោះ…ស្ដាប់​ទាំង​អស់​គ្នា…!

 

 

អត្ថបទ៖ ទារិកា