ការតវ៉ារបស់ បុគ្គលិក កម្មករ ក្រុមហ៊ុន ដឹកអ្នកដំណើរ កាពីតូល ទទួលបរាជ័យ ដោយតំណាង ក្រុមហ៊ុន មិនព្រមចេញ មកដោះស្រាយ

ភ្នំពេញ៖ បុគ្គលិក កម្មករ ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រមូលផ្តុំគ្នាតវ៉ា ពីមុខក្រុមហ៊ុនដឹកអ្នកដំណើរមួយឈ្មោះ កាពីតូល ដោយបានដាក់សំណើ តាមរយៈអន្តរាគមន៍ពីសហជីព ដែលសំណើនោះក្នុងកម្មវត្ថុបណ្តឹង បានប្តឹងទៅលោករដ្ឋមន្រ្តីក្រសួងការងារ ឲ្យចាត់វិធានការទៅលើលោក ផាន់ សុភាព នាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ កាពីតូល ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើបុគ្គលិក កម្មករ និងតំណាងសហជីព ដោយឲ្យពួកគេចូលធ្វើការវិញ និងគិតប្រាក់រំលឹកទាំងអស់ និងឲ្យបញ្ឈប់ការរំលោភច្បាប់ជាតិនិងអន្តរជាតិ ជាពិសេសអ្នកធ្វើការបម្រើពួកខ្លួន។

នៅក្នុងការតវ៉ានេះ គេឃើញមានការចូលរួមផងដែរ ពីតំណាងក្រុមខាងសំណង់ ខាងកង់បី និងកម្មកររបស់ ក្រុមហ៊ុនកាពីតូល សរុបទាំងអស់ជាង ១០០នាក់ ។ ការតវ៉ានេះ គេមិនឃើញខាងតំណាងក្រុមហ៊ុន ចេញមក ដោះស្រាយទេ ឃើញតែកម្លាំងការពារអន្តរាគមន៍របស់ខណ្ឌ៧មករា ចេញមកការពារសនិ្តសុខយ៉ាងតឹងរ៉ឹង នៅខាងមុខក្រុមហ៊ុន ដើម្បីបញ្ជៀសអំពើហិង្សា។ ខណៈនោះផ្លូវត្រូវបានកកស្ទះចរាចរណ៍ ដោយសារបុគ្គលិក និងកម្មករស្រែកតវ៉ានៅពីមុខក្រុមហ៊ុន ត្រង់ចំណុចផ្លូវបំបែកលេខ១៨២ ខាងត្បូងផ្សារអូរឫស្សី កែងនឹងផ្លូវ លេខ១១១ ផ្លូវលេខ១០៥ រួមទាំងផ្លូវលេខ១១៣ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនកាពីតូលនេះ គឺធ្លាប់រងការរិះគន់រឿងអាស្រូវច្រើនមកហើយ ទាក់ទងទៅនឹងរឿងដែលយកដងផ្លូវធ្វើជាចំណតរថយន្ត សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ។ ដងផ្លូវដែលក្រុមហ៊ុនរំលោភយកនេះ គឺមាន៤ផ្លូវ ពោលគឺផ្លូវលេខ១៨២, ផ្លូវលេខ១១១, ផ្លូវលេខ១០៥ និងផ្លូវលេខ១១៣ ទាំង៤ផ្លូវនេះ គឺក្រុមហ៊ុនបានយកមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយជារឿយៗ ប្រជាពលរដ្ឋតែងតែរិះគន់ថា ក្រុមហ៊ុនបានយកចំណែកផ្លូវធ្វើអាជីវកម្ម ប៉ះពាល់ទៅដល់ការធ្វើចរាចរណ៍ នេះមិនមែនជាលើកទី១ទេ គឺមានជាយូរមកហើយ ដែលមានការរិះគន់ទៅលើក្រុមហ៊ុនតាពីតូល ដែលមានលោកឧកញ៉ា ផាន់ សុភាព ជាមន្រ្តីជាន់ខ្ពស់ ប្រកបរបរបើកក្រុមហ៊ុន ដឹកជញ្ជូនអ្នកដំណើរកាពីតូលនេះ ។

ទោះជាយ៉ាងណា បុគ្គលិក កម្មករ តវ៉ាមិនបានសម្រេចនោះទេ ដោយក្រុមហ៊ុនមិនទទួលយកការស្នើសុំ របស់បុគ្គលិក កម្មករ ហើយទាក់ទងនឹងការតវ៉ានេះដែរ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានកាត់សេចក្តីឲ្យខាងភាគីក្រុមហ៊ុនឈ្នះទៅលើបុគ្គលិក កម្មករ ៕