ក្រុម១៥៧ ជួយធ្វើស្ពាន៨កន្លែង ក្នុងតំបន់អារ៉ែង សម្រួលដល់ការ ធ្វើដំណើរ របស់ប្រជាពលរដ្ឋ

កោះកុង ៖ ចលនាយុវជនកម្ពុជា ក្រុម១៥៧ រយៈពេល៦ខែ កន្លងមកនេះ បានសហការគ្នា ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ដឹកនាំកម្លាំងសាងសង់ស្ពានថ្ម និងស្ពានឈើ ចំនួន៨កន្លែង ជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់រថយន្តចូលទៅកាន់តំបន់អារ៉ែង ។

បើតាមសមាជិកចនាយុវជនកម្ពុជា ក្រុម១៥៧ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋចូលទៅកាន់តំបន់អារ៉ែង លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានចាត់ តំាងឲ្យ លោក ទៀ សុខា ប្រធានក្រុម១៥៧ សាខាខេត្តព្រះសីហនុ និងលោក ស្រេង ហុង ប្រធានក្រុម១៥៧ សាខាខេត្តកោះកុង ជួយធ្វើផ្លូវ និងស្ពានមួយចំនួនដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូននៅក្នុងភូមិ។

សមាជិកក្រុម១៥៧ បានបន្តទៀតថា ដោយមិនបង្អង់យូរ លោក ទៀ សុខា និងលោក ស្រេង ហុង បានឲ្យក្រុមការងារ សាខាខេត្តកោះកុង រួមគ្នាជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី សហការគ្នាធ្វើស្ពាននៅកន្លែងពិបាកៗដែលជាប់ផុង និងផ្លូវចោទបានចំនួន៨កន្លែង ដោយប្រើប្រាស់រយៈពេលប្រមាណ៦ខែ។

ស្ពានចំនួន៨ កន្លែង នេះ បានចាប់ផ្តើមធ្វើតាំងពីខែ មិថុនា ពាក់កណ្តាលឆ្នាំ២០១៥ រហូតមកដល់ខែធ្នូនេះ ការសាងសង់ត្រូវចំណាយថវិកាអស់ប្រមាណ១២លានរៀល ឯកម្លាំងពលកម្មនៃការធ្វើភាគច្រើនគឺចូលរួមដោយស្ម័គ្រចិត្តពីបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់អារ៉ែង។ ក្នុងនោះ នៅភូមិថ្មដូនពៅ ធ្វើបាន ១កន្លែង ភូមិជំនាប់ចំនួន ២កន្លែង ភូមិប្រឡាយចំនួន ២កន្លែង ភូមិសំរោងចំនួន ២កន្លែង និងភូមិចំណារ ១កន្លែង។

ស្ពានចំនួន ៨ន្លែង ចូលទៅកាន់តំបន់អារ៉ែងនេះ ពិតជាបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ក៏ព្រោះតែកន្លងមក ការធ្វើដំណើរទៅកាន់តំបន់អារ៉ែង ត្រូវប្រឈមនិងការជាប់ផុងរថយន្ត ពេលទាល់តែប្រើខ្សែកាបជួយទាញ ឬអូសទើបបាន ឯកន្លែងខ្លះមានទឹកហូរកាត់ មិនអាចឲ្យរថយន្តធ្វើដំណើរឆ្លងកាត់បាន ប្រជាពលរដ្ឋខ្លះបានសម្រាកនៅក្នុងព្រៃ ពេលយប់ក៏មាន ដើម្បីរង់ចំាអ្នកធ្វើដំណើរឆ្លងកាត់ជួយអូស ជួយទាញរថយន្ត ឯកន្លែងដែលមានទឹកហូរកាត់ អ្នកធ្វើដំណើរត្រូវរង់ចំារាប់ម៉ោង ឬមួយយប់ទល់ភ្លឺក៏មានដើម្បីឲ្យទឹកហូរច្រោះអស់ទើបអាចឆ្លងកាត់បាន តែពេលនេះ ស្ពានចំនួន៨កន្លែង នេះ ពិតជាបានរួមចំណែកយ៉ាងខ្លំាងក្នុងការជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ តាមរថយន្តចូលទៅកំបន់អារ៉ែង ទំាងអស់នេះ គឺកើតចេញពីស្មារតីសាមគ្គីភាពគ្នា រវាងសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ក្នុងតំបន់អារ៉ែងនេះ៕