មួក​កាតឹប​តម្លៃ​៣៤​ដុល្លារ​ អះអាង​ថា ​អាច​ការពារ​ខួរ​ក្បាល​ពី​​វិទ្យុ​សកម្ម​បាន​


មួក​កាតឹប​តម្លៃ​៣៤​ដុល្លារ​ អះអាង​ថា ​អាច​ការពារ​ខួរ​ក្បាល​ពី​​វិទ្យុ​សកម្ម​បាន​

មួក​កាតឹប​​​ពិសេស​មួយ​ប្រភេទ​​​មាន​រូបរាង​ដូច​ជា​មួក​កាតឹប​ធម្មតា​ ត្រូវ​បាន​អ្នក​បង្កើត​អះអាង​ថា​ អាច​ការពារ​ខួរ​ក្បាល​របស់​មនុស្ស​ពី​សារធាតុ​វិទ្យុសកម្ម​ដែល​ប៉ះពាល់​ដល់​សុខភាព​បាន។

 

មួក​កាតឹប​តម្លៃ​៣៤​ដុល្លារ​ អះអាង​ថា ​អាច​ការពារ​ខួរ​ក្បាល​ពី​​វិទ្យុ​សកម្ម​បាន​

 

Shield Headwear មិន​ត្រឹម​តែ​មាន​ជា​មួក​កាតឹប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​ជា​ក្រណាត់​គ្រប​ក្បាល​​សម្រាប់​ទារក​ឬ​មនុស្ស​ធំ​ផង​ដែរ​ ហើយ​វា​ជា​ផលិតផល​ដែល​បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន​ Shield Apparel។ ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ​មួក​នេះ​ អាច​ទប់​ស្កាត់​ការ​​ជ្រាប​​​ចូល​នូវ​រ​លក​សញ្ញា​ពី​ទូរសព្ទ​, ឧបករណ៍​ Wi-Fi Router​, ម៉ាស៊ីន​កម្ដៅ​ម្ហូប​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​​ និង​អាច​ទប់​ស្កាត់​រលក​សញ្ញា​ជា​ច្រើន​ទៀត​ដែល​បញ្ចេញ​ដោយ​ឧបករណ៍​អេឡិចត្រូនិក។

 

មួក​កាតឹប​តម្លៃ​៣៤​ដុល្លារ​ អះអាង​ថា ​អាច​ការពារ​ខួរ​ក្បាល​ពី​​វិទ្យុ​សកម្ម​បាន​

 

យ៉ាង​ណា​ក្ដី​នៅ​លើ​វិបសាយ​គេ​បាន​បញ្ជាក់​ថា ​មួក​នេះ​មិន​អាច​ទប់​ស្កាត់​បាន​១០០​ភាគ​រយ​ឡើយ​ ប៉ុន្តែ​វា​ប្រសើរ​ជាង​ការ​មិន​ទប់​ស្កាត់​សោះ។ មួក​នេះ​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​នូវ​សារធាតុ​ពិសេស​ ដែល​អាច​ធ្វើ​ការ​បោក​ទឹក​បាន​​ធម្មតា​គ្មាន​ការ​ខូច​ខាត​ ហើយ​មួក​នេះ​មាន​ច្រើន​ទំហំ​និង​ច្រើន​ពណ៌​ឲ្យ​ជ្រើស​រើស។

 

​​​​​​​​​​​​​​​​​​​​Shield Headwear អាច​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​​នៅ​អំឡុង​ខែ​មករា​ឆ្នាំ​ក្រោយ​ ដោយ​តម្លៃ​ចាប់​ពី​២៦​ដុល្លារ​សម្រាប់​​ក្រណាត់​គ្រប់​ក្បាល​ និង​​ចាប់​ពី​៣៤​ដុល្លារ ​សម្រាប់​មួក​កាតឹប៕​​​

 

ចុច​អាន៖ មុខងារ​ពិសេសៗ​លើ​ iPhone ដែល​អ្នក​ប្រហែល​មិន​បាន​ដឹង​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ DailyMail​​​​​​​​​​​