យុវជន​ម្នាក់ បើក​ម៉ូតូ​គេច​រថយន្ត ដួល​រងរបួស​ធ្ងន់​

ពោធិ៍សាត់: យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ក្នុងករណី​បើក​ម៉ូតូ គេច​ពី​រថយន្ត បណ្តាល​ឲ្យ​ដួល​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ពី​កើ​តទៅ​លិច ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​១៦៦-១៦៧ ស្ថិតក្នុង​ភូមិ​ទទឹង ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ផូ ពុធ​រា  អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ធំ ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ បើក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1B-8815 ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​កើ​តទៅ​លិច លុះ​មកដល់​ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ​១៦៦-១៦៧ ស្ថិតក្នុង​ភូមិ​ទទឹង ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះ បាន​បើក​ម៉ូតូ​គេច​រថយន្ត ហើយក៏​ដួល​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវ​បញ្ជូនមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត ពោធិ៍សាត់​។ ចំពោះ​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​វិញ​៕V/S