Kompany នឹង​អត្ត​មាន​៤​សប្តាហ៍​ដោយសារ​របួស​កំភួនជើង​

​កីឡា​៖​អ្នកចាត់ការ​ក្រុម Manchester City លោក Manuel Pellegrini បាន​និយាយថា ប្រធាន​ក្រុម កីឡាករ Vincent Kompany បាន​រងរបួស​កំភួន​ជើង​នឹងត្រូវ​សម្រាក​ពី​៣ ទៅ​៤ សប្ដាហ៍​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​

​អ្នកចាត់ការ​រូបនេះ​បន្តថា Kompany បាន​ជួប​បញ្ហា​របួស​ក្នុងការ​ប្រកួត Boxing Day ដែល Man City បាន​យកឈ្នះ Sunderland ៤-១ កាលពី​ថ្ងៃ​សៅរ៍​។ ទាក់ទង​នឹង​របួស​ខ្សែការពារ​វ័យ​២៩​ឆ្នាំ លោក Pellegrini បាន​និយាយថា Kompany រងរបួស​កំភួនជើង​សាជាថ្មី​តែ​ចំ​កន្លែង​ផ្សេង​។ គេ​អាច​នឹង​សម្រាក​ពី​៣​ទៅ​៤​សប្ដាហ៍​ដែល​វា​ជា​ផល​លំបាក​មួយ​សម្រាប់​ពួកក្រុម​។​

​គួរ​បញ្ជាក់ថា Kompany បាន​ខកខាន​បង្ហាញខ្លួន​ឲ្យ Man City ១១​ប្រកួត​ហើយ​ក្នុងចំណោម​១៩ ប្រកួត​នៅ Premier League ចាប់តាំងពី​គេ​រងរបួស​កំភួនជើង​លើកដំបូង​ក្នុង​ប្រកួត​ទល់នឹង Juventus កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​៕

Kompany នឹង​អត្ត​មាន​៤​សប្តាហ៍​ដោយសារ​របួស​កំភួនជើង​