សា​សា​បោះទុន​រាប់ម៉ឺន​ដុល្លារ​វិនិយោគ​ជំនួញ​ថ្មី​នៅ​ទឹកដី​ខេត្តសៀមរាប​

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​ពើបប្រទះ​នូវ​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ដែល​ចុង​ក្រោយនេះ​ទទួលរង​នូវ​អំពើហិង្សា​ពី​សំណាក់​លោក សុខ ប៊ុន ពេលនេះ អត​តី​ពិធី​ការិនី​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍ CTN កញ្ញា សា​សា បាន​ក្លាយជា​ថៅកែ​ស្រី Relak Restaurant and Pud ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប​។​

​ថ្មីៗ​នេះ​កញ្ញា សា​សា បាន​បោះទុន​រាប់ម៉ឺន​ដុល្លារ​ដើម្បី​វិនិយោគ​ជំនួញ​ថ្មី ដែលជា​ក្តី​ស្រមៃ​របស់​នាង​យូរ​មកហើយ​។ បើ​ពិនិត្យ​តាម​ការតុបតែង​លំអរ Relak Restaurant and Pud របស់​នាង​គឺមាន​ភាព​ទាក់ទាញ​គួរសម ដែល​ហាង​របស់​នាង​នេះ​បាន​ចាប់​បើក​កាលពី​ថ្ងៃទី​២៩ ធ្នូ ម្សិលមិញ​។​

​ចំពោះ​ការបោះ​ទុន​រាប់ម៉ឺន​ដុល្លារ​ដើម្បី​វិនិយោគ​ជំនួញ​ថ្មី​នេះ កញ្ញា សា​សា បាន​រំពឹងថា ហាង​របស់​នាង​នឹងមាន​ដំណើរការ​ល្អប្រសើ​រ​។ សម្រាប់​ការចំណាយ​ដើមទុន​រាប់ម៉ឺន​ដុល្លារ​ដើម្បី​បង្កើត​ជំនួញ​មួយ​នេះ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ជាការ​ចូល​ហ៊ុន ជាមួយ​មិត្ត​ភ​ក្ភិ ឬ​យ៉ាងណា​នោះទេ​៕

សា​សា​បោះទុន​រាប់ម៉ឺន​ដុល្លារ​វិនិយោគ​ជំនួញ​ថ្មី​នៅ​ទឹកដី​ខេត្តសៀមរាប​