Henry ​ថា​មូលហេតុ​ Man Utd ​ដុនដាប ដោយសារ​ Van Gaal មិន​យល់​ច្បាស់​ពី​ក្រុម

Henry ​ថា​មូលហេតុ​ Man Utd ​ដុនដាប ដោយសារ​ Van Gaal មិន​យល់​ច្បាស់​ពី​ក្រុម

Thierry Henry ​វីរបុរស​ក្រុម​កាំភ្លើង​ធំ​ Arsenal ​បាន​លើក​ឡើង​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​ Manchester United ធ្លាក់​ទម្រង់​លេង​ដុនដាប​ទល់​សព្វថ្ងៃ​នេះ ក៏​ព្រោះ​តែ​អ្នកចាត់ការ​ Louis van Gaal ​មិន​ទាន់​ទាំង​ស្គាល់​ជើង​កីឡាករ​ក្នុង​ក្រុម​ខ្លួន​ឯង​ច្បាស់​ផង ចំពោះ​ការ​​ជ្រើស​រើស​កីឡាករ​ឲ្យ​ចូល​លេង។

 

Henry ​ថា​មូលហេតុ​ Man Utd ​ដុនដាប ដោយសារ​ Van Gaal មិន​យល់​ច្បាស់​ពី​ក្រុម

 

អតីត​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​បារាំង​រូប​នេះ បាន​ប្រាប់​ដល់​ Sky Sports ថា៖ “តើ​គាត់ (Van Gaal) ស្គាល់​ពី​ក្រុម​របស់​គាត់​ទេ? តើ​គាត់​ដឹង​ថា កីឡាករ​ណា​ខ្លះ​ចង់​លេង​ទេ? គ្រប់​ពេល​ទាំង​អស់ ពួកគេ​ដូច​ជា​តឹងរ៉ឹង​ណាស់…​វា​មិន​មែន​ជា​ក្រុម​ Manchester United ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ទេ”។

 

“ពួកគេ​ត្រូវ​ការ​ស្វែង​រក​គ្រាប់​បាល់ និង​ត្រូវ​ការ​ប្រើ​ល្បឿន ហើយ​ពួកគេ​មាន​ Anthony Martial។ គាត់​អាច​ស៊ុត​ចូល​ទី​មែន ប៉ុន្តែ​ក្រោយ​មក​​គាត់​បែរ​ជា​​លេង​នៅ​ស្លាប​ឆ្វេង ហើយ​ថ្ងៃ​ណា​លេង​នៅ​ស្លាប​ស្ដាំ​ទៅ​វិញ។ Ashley Young ​ថ្ងៃ​ណា​​​លេង​ស្លាប​ស្ដាំ ថ្ងៃ​ណា​ស្លាប​ឆ្វេង ​ឬ​ខ្សែ​ការពារ​ឆ្វេង​ក៏​មាន។ Marcos Rojo ជាប់​ជម្រើស​ដំបូង​ ក្រោយ​មក​ក៏​បម្រុង​១​ខែ​វិញ ហើយ​ជាប់​ជា​ថ្មី។ Daley Blind ​ជា​កីឡាករ​គាត់​ទុក​ចិត្ត តែ​ក្រោយ​មក​ គាត់​មិន​ដាក់​ឲ្យ​លេង​ទៀត។ ខ្ញុំ​គិត​ថា គាត់​មិន​ទាន់​ស្គាល់​ក្រុម​​ច្បាស់​ទេ…​គាត់​មិន​ទាន់​ទុក​ចិត្ត​កីឡាករ​នៅ​ឡើយ​ទេ”។ Henry បន្ថែម។

 

Henry ​ថា​មូលហេតុ​ Man Utd ​ដុនដាប ដោយសារ​ Van Gaal មិន​យល់​ច្បាស់​ពី​ក្រុម

 

​៨​ប្រកួត​ចុង​ក្រោយ​របស់​ Man Utd មិន​ទាន់​ស្គាល់​ពាក្យ​ថា “ឈ្នះ” ទេ ​ដោយ​ស្មើ​៤ និង​ចាញ់​៤ ខណៈ​ដែល​តំណែង​របស់​ Van Gaal ក៏​កាន់​តែ​រង្គោះរង្គើ​ខ្លាំង​ហើយ​ដែរ ប៉ុន្តែ​បិសាច​ក្រហម​ ហាក់​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង​វិញ កាល​ស្មើ​ Chelsea ០-០ នៅ​ប្រកួត​ចុង​ក្រោយ៕

 

-ចុចអាន៖ Van Gaal ថា​គ្មាន​មូលហេតុ​ណា​ត្រូវ​លា​ឈប់​ពី Man Utd នោះ​ទេ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal