រឿង “​ល្បុក្កតោ​ចម្លែក​” សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង កាលពី​ល្ងាចម្សិលមិញ​នេះ​

​ទីបំផុត​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “​ល្បុក្កតោ​ចម្លែក​” បាន​សម្ពោធ​ចាក់​បញ្ចាំង កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះហើយ​បន្ទាប់ពី​ខ្សែភាពយន្ត​ដែល​ចំណាយ​ទុន​ផលិត​អស់​ជាង​១៣​ ម៉ឺន​ដុល្លារ​មួយ​នេះ​បាន​ប្រ​ម៉ូដ​ផ្សព្វផ្សាយ​ធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​ទន្ទឹងរង់ចាំ​ទិញ​សំបុត្រ​ចូល​ទស្សនា​។

រឿង “​ល្បុក្កតោ​ចម្លែក​” សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង កាលពី​ល្ងាចម្សិលមិញ​នេះ​

លោក លៀង ខេង​ហេង ចាងហ្វាង​ផលិតកម្ម ហ្ស៊ី បានផ្តល់​បទ​សម្ភាស​ថា ខ្សែភាពយន្ត​រឿង “​ល្បុក្កតោ​ចម្លែក​” នេះ​គឺជា​រឿង​ទី​០១​របស់​ផលិតកម្ម ហ្ស៊ី របស់លោក ដែល បាន​ថត​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ និង​បាន​ចំណាយ​ទុន​ជាង​១៣​ម៉ឺន​ដុល្លារ ហើយ​រឿង នេះ​នឹង​ចាប់ផ្តើម​ចាក់​ប​ញ្ជាំ​ង ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ នៅ​គ្រប់​រោងកុន​ក្នុង រាជធានី​ភ្នំពេញ និង​រោងកុន​នៅ​ខេត្តសៀមរាប​។

រឿង “​ល្បុក្កតោ​ចម្លែក​” សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង កាលពី​ល្ងាចម្សិលមិញ​នេះ​

​ផលិតករ​ស្ពាយ​សញ្ញាបត្រ​កុន​មកពី​សហរដ្ឋអាមេរិក​រូបនេះ​បាន​បន្តថា នៅពេលនេះ ថ្វីត្បិតតែ​ខ្សែភាពយន្ត​របស់លោក​មិនទាន់បាន​ចាក់​បញ្ចាំង​ក្តី ប៉ុន្តែ​បើតាម​ការពិភាគ្សា របស់ លោក និង​ក្រុមការងារ បានកំណត់​គោលដៅ​ជោគជ័យ​មួយរយ​ភាគរយ រួចហើយ ព្រោះ​មុនពេល រឿងនេះ​ចាក់​បញ្ចាំង គឺមាន​ទស្សនិកជន​រង់ចាំ​ទិញ​សំបុត្រ​ទស្សនា​ជាច្រើន ដូច្នេះហើយ​រឿ ង​ទីមួយ​របស់លោក​នេះ​នឹង​ធ្វើឱ្យ​លោក​រកប្រាក់​ចំណេញ​បាន​ច្រើន​ម៉ឺន​ដុល្លារ​មកវិញ​។

រឿង “​ល្បុក្កតោ​ចម្លែក​” សម្ភោ​ធ​ឲ្យ​ចាក់​បញ្ចាំង កាលពី​ល្ងាចម្សិលមិញ​នេះ​

​ជាមួយគ្នា​នឹង​ការចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​សម្ពោធ​នេះដែរ ក៏មាន​ទស្សនិកជន​ភាគច្រើន​បាន កោតសរសើ​ថា ខ្សែភាពយន្ត​រឿង “​ល្បុក្កតោ​ចម្លែក​” នេះ មានប​ច្ចេស​ទេស​ថត ចាប់ ប្លង់​បានល្អ និង​ប​ច្ចេ​ទេស​កាមេរ៉ា​បានល្អ មិន​ចាញ់​ភាពយន្ត​បរទេស​ឡើយ​៕ ប្រមាញ់ តារា​