អាថ៌កំបាំង ចលនានៅក្នុង ព្រះអាទិត្យ ត្រូវបានគេបង្ហើប

កាលីហ្វញ៉ា៖ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារ អវកាសណាសា បាននិយាយថាការយល់ដឹង កាលពីមុនៗអំពី មូលហេតុ នៃចលនារមួលចូលគ្នា ដែលមានចលនា ចាប់ពីខ្សែអេក្វាទ័រ ទៅ កាន់ទីប៉ូលរបស់ព្រះអាទិត្យ បានទទួល ការបដិសេដ ចំពោះការយល់ដឹងបែបនេះ។ នេះបើ យោងតាម ទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅ ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥។

ភ្នាក់ងារអវកាសណាសា បានធ្វើសេចក្តីរាយការណ៍ថា ទិន្នន័យដែលទទួលបាន ពីឧបករណ៍ ស្រាវជ្រាវមួយនៅ ទីពិសោធន៍ ប្រតិកម្មឌីណាមិច នៃព្រះអាទិត្យ របស់ភ្នាក់ងារអវកាស ណាសា ដែលត្រូវបានគេហៅថា Helioseismic និង Magnetic Imager បានបង្ហាញឲ្យឃើញថា មានចលនាវិលចុះឡើង ទៅកាន់ប៉ូល ដែលមាន ទីតាំងនៅលើផ្ទៃខាងក្រៅ របស់ព្រះអាទិត្យ បន្ទាប់មកវាត្រូវត្រឡប់ ទៅកាន់ខ្សែអេក្ខាទ័រវិញ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ការរកឃើញនេះ ប្រហែលជា អាចជួយឲ្យការទស្សទាយ អំពី ការវិវឌ្ឍ នៃសណ្ឋាន និង ឥទ្ធិពលរាប់ពាន់លានឆ្នាំ កន្លងមក នៃព្រះអាទិត្យកាន់តែប្រសើរឡើង។

លោក Philip Scherrer ដែលជានាយកខាងផ្នែកអង្កេតនៅមហាវិទ្យាល័យ Stanford បាន និយាយថាៈ  "អស់រយៈពេល ជាច្រើនទសវត្សរ៍ មនុស្សបានយល់ឃើញថា វដ្តន៍នៃព្រះអាទិត្យ ពឹងផ្អែកទៅលើ ប៉ូល និង រូបថាតុរបស់វា ដោយវានាំឲ្យមានការប្រែប្រួលដែន ម៉ាញេទិច របស់វាពីវដ្តន៍មួយ ទៅកាន់វដ្តន៍មួយទៀត។"
ដោយឡែកការអង្កេតកាលពីលើកមុន បានរកឃើញរូបធាតុដែលមានចលនាពីខ្សែអេក្ខាទ័រ ទៅកាន់តំបន់ប៉ូល ក៏ប៉ុន្តែយោងទៅតាមលទ្ធផលថ្មីបានបង្ហាញឲ្យឃើញថា នោះមិនមែន ជាការពិតនោះទេ ដោយសារតែវដ្តន៍របស់វា មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ពីវដ្តន៍ មួយទៅកាន់វដ្តន៍ មួយទៀត ហើយតម្រូវឲ្យមានការសិក្សា ដើម្បីឲ្យយល់កាន់តែច្បាស់៕

អាថ៌កំបាំង ចលនានៅក្នុង ព្រះអាទិត្យ ត្រូវបានគេបង្ហើប