អម្រឹត សហការ ជាមួយ ប៉ូលិសចរាចរណ៍ បំពាក់មួកសុវត្ថិភាព និងផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដល់អ្នកដំណើរ

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ បានសហការជាមួយនឹងប៉ូលិស ចរាចរណ៍ ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងបំពាក់មួកសុវត្ថិភាព ដល់អ្នកដំណើរតាមបណ្ដាភ្លើង ស្តុបមួយចំនួន ក្នុងរាជធានីភ្នំពេញ។

លោក នួន វណ្ណី នាយករងនាយកដ្ឋានម៉ាឃីតធីងអម្រឹត បានឲ្យដឹងថា សកម្មភាពនេះ គឺធ្វើឡើងក្នុងគោល បំណង ដើម្បីក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋដែលជាអ្នកដំណើរទាំងអស់ ជាពិសេសអ្នកបញ្ជាយានយន្ តត្រូវយល់ និងដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដែលត្រៀមនឹងដាក់ ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ខាងមុខនេះ។

លោក នួន វណ្ណី បានបន្ថែមថា “ ការចុះផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ អម្រឹតក៏បានជូនមួក សុវត្ថិភាព ដល់បងប្អូនណាដែលជិះម៉ូតូ ហើយមិនមានមួកសុវត្ថិភាពពាក់ ពិសេសអ្នកជិះនៅខាងក្រោយ ដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តម្រូវឲ្យពាក់មួកសុវត្ថិភាព។ ការជូនមួកសុវត្ថិភាពនេះ ធ្វើឡើងក្រោយពេល ដែលប៉ូលិសនៅតាមគោលដៅ បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរបានយល់ និងដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះរួចរាល់ហើយ”។

ការចុះក្រើនរំលឹក ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺធ្វើឡើងនៅ១១កន្លែងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ រួមមានភ្លើងស្តុបរង្វង់មូល នាងគង់ហ៊ីង, រង្វង់មូលចោមចៅ, ភ្លើងស្តុបបូកគោ, ភ្លើងស្តុបទួលគោក, រង្វង់មូល ស្ពានជ្រោយចង្វាខាងកើត, ភ្លើងស្តុបផ្សារដីហុយ, ភ្លើងស្តុបរោងកុនលុច, ស្តុបកែងច្រមុះជ្រូកផ្លូវ៣៧១, ផ្លូវជាតិលេខ៥ កែងផ្លូវជិឃ្លាំងស៊ាំងសូគីមិច, គល់ស្ពានដែកផ្លូវទៅចំការដូង និងស្តុបច្បារអំពៅ ដែលមានការ ចូលរួមពីបុគ្គលិកអម្រឹតជិត២០០នាក់ ប្អូនៗកាកបាទក្រហមជាង៦០នាក់ និងបានចែកមួកសុវត្ថិភាព ជូនអ្នក ដំណើរប្រមាណជាង ៣០០នាក់ផងដែរ។

គួរបញ្ជាក់ ថាច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រង់មាត្រា៧៥ បានចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និង ពិន័យជាប្រាក់ពី ១០០០០០រៀល (មួយសែនរៀល) ទៅ ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ចំពោះជនណា បើកបរយានយន្តគ្មានប័ណ្ណបើកបរ និងគ្មាន ស្លាកលេខ ឬក្នុងរយៈពេលដែលប័ណ្ណបើកបរ ត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។

ដោយឡែកមាត្រា៨២ វិញបានចែងថា ជនណាប្រើប្រាស់រថយន្ត ដោយគ្មានប័ណ្ណសម្គាល់រថយន្ត ឬគ្មានស្លាក លេខសម្គាល់រថយន្ត ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់១សែនរៀលទៅ ៨ សែនរៀល៕