​គង់ វង្ស​យ៉ា​ទី មិន​ទារ​សំណង​ពី​អ្នកជិះ​ម៉ូតូ​បុក​បែក​ស្តុ​ប​ឡាន​

រាជធានី​ភ្នំពេញ​៖​តារា​សម្តែង និង​ពិធី​ការិនី កញ្ញា គង់ វង្ស​យ៉ា​ទី  បាន​បង្ហោះ​សារ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា​៖ «​ឡាន​ខ្ញុំ​ជិះ​ឈប់​ចត​ស្តុ​ប​សុខៗ ជិះ​ម៉ូតូ​មក​បុក​ឡាន​ឯង​ទាំង​រស់ បែក​ស្តុ​ប​ឡាន​ខ្ញុំ​ហើយ ហើយ​ខ្លួនឯង​ស្រវឹង​ទៀត អត់​ព្រម​ទទួលខុសត្រូវ ខ្ញុំ​អត់​យល់​សូមជម្រាបថា អត់​យកលុយ​សង​ទេ​ចា៎ តែ​សុំ​ឲ្យ​ខាង​បងៗ និង​ពូៗ​ប៉ូលិស​ជួយ​យក​គា​ត់ទៅ​ណែនាំ​ផង កុំ​ឲ្យ​ស្រវឹង​ហើយ​នៅ​បើក​លឿន​ទៀត ស៊យ​ចេញ​ឆ្ងាយ​»​។​

​ការ​បង្ហោះ​សារ​នេះ​បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​បង្ហាញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​របស់​តារា​សម្តែង កំពុង​សាង​ប្រជាប្រិយភាព​ក្នុង​អាជីព​ពិធី​ការិនី​ក្រោម​ដំបូល​ទូរទស្សន៍ ស៊ី​ធី​អិន កម្មវិធី​ផ្សាយ​បន្ដ​ផ្ទាល់ រាត្រី​កម្សាន្ដ កញ្ញា គង់ វង្ស​យ៉ា​ទី នោះ មិនមាន​ភាពពិស្តារ​ទេ ខណៈ​នាង​ត្រឹមតែ​អះអាងថា រថយន្ដ​នា​ថ្ងៃកើតហេតុ​ទី​២៦ ខែធ្នូ កំពុង​ចត​ចាំ​ភ្លើងស្ដុប​មាន​គេ​បើក​បុក​៕

​គង់ វង្ស​យ៉ា​ទី មិន​ទារ​សំណង​ពី​អ្នកជិះ​ម៉ូតូ​បុក​បែក​ស្តុ​ប​ឡាន​
​គង់ វង្ស​យ៉ា​ទី មិន​ទារ​សំណង​ពី​អ្នកជិះ​ម៉ូតូ​បុក​បែក​ស្តុ​ប​ឡាន​