​បុរស​គួរ​ការ​ពារ​ខ្លួន​ ពី​មហា​រីក​ក្រ​ពេញ​ប្រូស្តាត​ដោយ​វិធី​ណា​?​

​ក្នុង​នាម​ជា​ជម្ងឺ​​មហារីកដែល​មាន​លក្ខណៈ​ពិសេស​នៃ​ភេទ​តែមួយ ​មហា​រីក​ក្រពេញ​ប្រូស្តាត​បាន​ក្លាយ​ជា​មហា​រីក​កាច​សាហាវ​មួយ​ដែល​ឧស្សាហ៍​កើត​មាន​ក្នុង​ប្រព័ន្ធអវៈ​យវៈ​បន្ត​ពូជ​បុរស​។ ​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ក្វាងចូវ​ផ្នែក​មហា​រីក​បង្ហាញ​ថា កើត​ជម្ងឺក្រពេញ​ប្រូស្តាតតាម​ពិត​មិនធ្ងន់ធ្ងរទេ​ អ្វី​ដែល​ធ្ងន់​ធ្ងរ​បំផុត​នោះគឺ​ជម្ងឺ​​នោះ​វិវដ្ត​ក្លាយ​​ជាមហារីកក្រពេញ​ប្រូស្តាត​។​ ដូច្នេះ​បុរស​គួរ​ឃ្លាត​ឆ្ងាយ​ពី​មហា​រីក​ក្រពេញ​ប្រូស្តាត​ដោយ​របៀប​ណា​ ខាង​ក្រោម​នេះ​សូមស្តាប់វេជ្ជ​បណ្ឌិត​ឯកទេសធ្វើ​ការបក​ស្រាយ។​
​បុរស​គួរ​ការ​ពារ​ខ្លួន​ ពី​មហា​រីក​ក្រ​ពេញ​ប្រូស្តាត​ដោយ​វិធី​ណា​?​
​ការ​ស្រាវ​ជ្រាវវេជ្ជសាស្ត្ររ​បស់ ​មន្ទីរពេទ្យក្វាង​ចូវទំនើប​ផ្នែក​មហារីក ​ពាក់​ព័ន្ធ​ជម្ងឺ​នេះ​បាន​បង្ហាញ​ថាមហា​រីក​ក្រ​ពេញ​ប្រូស្តាត​កើត​ឡើង​មានជាប់​ពាក់​ព័ន្ធនឹង​រចនា​សម្ព័ន្ធ​អាហារ​និង​ការ​ទទួលទាន​ញឹកញាប់។​​ ការ​បរិភោគ​ជាតិ​ខ្លាញ់​ខ្ពស់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​ជា​កត្តា​គ្រោះ​ថ្នាក់​ដែល​បណ្តាល​អោយ​កើត​មាន​មហារីក​ក្រ​ពេញ​ប្រូស្តាត តំបន់​ដែល​ប្រភព​ទឹកផឹក​សំបូរ​ធាតុ​កាល់​ស្យូម​ខ្ពស់ ​អត្រា​កើត​មហារីក​ក្រ​ពេញ​ប្រូស្តាត​ក៏ខ្ពស់​ដែរ​។​ ចំណែកឯ​សារ​ធាតុ​កែតុនវិសភាគក្នុង​សណ្តែក ​សារ​ធាតុ​តេ​លិកា​ឈើ​ក្នុង​គ្រាប់​ធញ្ញ​​ជាតិ ​និង​សារ​ធាតុ​អាមីនហ្វ្លវ៉ាណុល​ក្នុង​តែ​បៃតង​សុទ្ធ​តែ​សំបូរ​ទៅ​ដោយ​អ៊ីសត្រូហ្សែន​រុក្ខជាតិ​ដែល​មាន​ប្រយោជន៍​ទប់​ស្កាត់​មហា​រីក​​ ​​​ដូច្នេះ​បើ​ចង់​​ឃ្លាត​ឆ្ងាយជម្ងឺមហារីក​លំពែង ​មិត្ត​បុរស​ទាំង​ឡាយ​គួរ​ទទួល​ទាន​អាហារ​ប្រភេទ​ទាំងនេះ​អោយ​បាន​ច្រើន​ក្នុងជីវ​ភាព​ប្រចាំ​​ថ្ងៃ​។
​កែ​សម្រួល​សង្វាក់​រស់​​នៅ ពន្យារ​ជរា​ភាព​មហារីក​ក្រពេញ​ប្រូស្តាត ច្រើនកើតឡើង​នៅ​លើ​បុរស​វ័យ​ចំណាស់ ដូច្នេះ​មិត្ត​បុរស​ទាំង​អស់​គួរ​ជ្រើស​រើស​វិធី​រស់​នៅ​បែប​សុខ​ភាពរស់​រវើក ​ធើ្វ​អោយ​បាន​ការ​បរិភោគ​សម​ស្រប ​ហាត់​ប្រាណ​សមល្មម ​ផ្តាច់​បារី​ឬក​ម្រិត​ការ​ជក់​ រក្សា​សម​តុល្យ​លំនឹង​ទឹកចិត្ត ​ពង្រឹង​ប្រព័ន្ធ​រាង​កាយ ​ពន្យា​ជ​រា​ភាព​ អាច​កាត់​បន្ថយ​អត្រា​កើត​ជម្ងឺ​មហា​រីកក្រ​ពេញ​ប្រូ​ស្តាត​។​
​តម​បារី​
​បារី​​គឺជា​កត្តា​គ្រោះ​ថ្នាក់មួយ​ផ្សេង​​ទៀតដែល​បណ្តាលអោយកើតមហារីកក្រពេញប្រូស្តាត​។ បុរស​ភេទ​គួរ​កាត់បន្ថយ​ការជក់​បារី ​​កាត់បន្ថយ​​ផលប៉ះពាល់​គ្រោះ​ថ្នាក់បារី​ទៅ​លើ​ខ្លួន​ប្រាណ​មនុស្ស​។​ដូច្នេះ​តម​បារីក៏​ជា​វិធី​មួយ​​ឃ្លាត​ឆ្ងាយ​ពី​ជម្ងឺ​មហារីក​ក្រពេញ​ប្រូសា្តត​ផងដែរ​។
​ពង្រឹង​ការអប់​រំ​យល់​ដឹងផ្នែកសិច
​ការស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ​នៃមន្ទីរ​ពេទ្យ​ក្វាង​ចូវទំនើបផ្នែកមហា​រីក​ពាក់​ព័ន្ធ​នឹង​នេះ​​បានបង្ហាញ​ថា ​ការ​កើន​ឡើង​នៃ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្តាត​មាន​ពាក់​ព័ន្ធនឹង​ជម្ងឺ​កាម​រោគឆ្លង​ ជាពិ​សេស​គឺ​ប្រមេះ និងស្រែង​ទឹក​។ល​។ ​ទោះ​បី​ជាប​ច្ចុប្បន្ន​មិនទាន់​អាច​បញ្ជាក់​ពី​យន្ត​ការ​កើត​ជម្ងឺម​ហារី​កក្រពេញ​ប្រូស្តាត ​ប៉ុន្តែ​ជា​​ទូ​ទៅ​យល់​ថា​មាន​ពាក់​ព័ន្ធនឹង​អ័ម៉ូន​បាត់បង់​សម​តុល្យ​លំ​នឹង ​ការ​ស្រាវ​ជ្រាវ​ថ្មីៗនេះ​បាន​ក្រើន​រំលឹក​ថា ជម្ងឺរលាក​មួយ​ចំនួន​មាន​ទាក់ទ​ង​នឹងជម្ងឺ​មហារីក​ក្រពេញប្រូស្តាត​។​
​​ខាង​លើ​គឺជា​ការ​ណែនាំបុរស​ភេទ​ធ្វើ​យ៉ាង​ណា​ឃ្លាត​ឆ្ងាយពីជ​ម្ងឺមហារីកក្រពេញប្រូស្តាត ​សង្ឃឹម​ថា​មិត្ត​បុរសទាំងឡាយ​ប្រុង​ប្រយ័ត្ន​បន្ថែមក្នុង​​ជីវភាពរស់​នៅប្រចាំ​ថ្ងៃ​។ ​ជា​ការពិតណាស់ បើ​សិន​រក​ឃើញ​រោគ​សញ្ញា​ដែល​ស្រដៀង​នឹង​ជម្ងឺ​មហារីកក្រពេញប្រូស្តាត​នេះ ​ត្រូវ​តែធ្វើ​ការ​ពិនិត្យនិង​ព្យាបាលនៅមន្ទីរ​​ពេទ្យ​ឯកទេសត្រឹម​ត្រូវ​អោយ​​បាន​ទាន់ពេល​វេលា ​ជៀ​សវាងខ​ក​ឱកាស​ព្យាបាលដ៏ល្អបំ​ផុត​ បណ្តាល​អោយ​កើត​មាន​រោគ​សញ្ញា​ផ្សេង​បន្ថែម​៕ 
អត្ថបទ៖ ដេវីដ