សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​ជា​បណ្តោះអាសន្ន​

នៅលើ​ទំព័រ Facebook ផ្ទាល់​របស់​សម្តេច តេ​ជោ ហ៊ុន សែន នៅ​យប់​ថ្ងៃទី ២៩ ខែធ្នូ នេះ សម្តេច​តេ​ជោ​បា​នស​សេរ​ថា សម្តេច​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ផ្អាក​ដំណើរ​ការធ្វើ​ប័ណ្ណបើកបរ​បណ្តោះអាសន្ន​សិន ហើយ​បើក​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់​ព័​ន្ថ ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាពលរដ្ឋ ។​

សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​ជា​បណ្តោះអាសន្ន​

សម្តេច​បា​នស​សេរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ទៀតថា «​ខ្ញុំ​បានទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​តាម Facebook ស្នើសុំ​ឱ្យជួយ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​នេះ​។ ខ្ញុំ​បាន​ទាក់ទង ទៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាក​ព័​ន្ឋ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បា​លហើយ​។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ផ្អាក ដំណើការ​នេះ ដើម្បី​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ធ័​រក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាជន​យើង​។ ខ្ញុំ​ក៏បាន​បញ្ជារ​ទៅ​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី នៃ​ស្ថាប័ន​ពាក់​ព័​ន្ឋ​»​។​

សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​ជា​បណ្តោះអាសន្ន​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមទៀតថា សម្តេច​នឹង​តាមដាន​ពិនិត្យ​រឿងនេះ ជាបន្ទាន់​មុននឹង​ដាក់ឱ្យអនុវត្ត​សាជាថ្មី ហើយ​សម្តេច​សង្ឃឹមថា ការបញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណបើកបរ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​មួយកម្រិត​ធំ​របស់​ប្រជាពលរដ្ឋ ជាពិសេស សម្រាប់​យុវជន ដែល​ត្រូវការ​ប័ណ្ណបើកបរ​ចាំបាច់​ជាមួយនឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​ដើមឆ្នាំ ២០១៦​នេះ​។​

បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ ជា​បណ្តោះអាសន្ន នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ មក​នោះ នៅ​យប់​ថ្ងៃ​ដដែល​នេះ សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​មួយ​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ តទៅ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

សូម​ជំរាប​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន នៅ​ទូទាំងប្រទេស​កម្ពុជា បាន​សម្រុក​ទៅធ្វើ​បណ្ណ​បើកបរ ដើម្បី​ជៀសវាង​ការផាកពិន័យ នៅពេល​កម្ពុជា ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​។ ច្បាប់​នេះ ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យមាន​ការអនុវត្ត​យ៉ាង​តឹងរឹង​ទាំងអស់គ្នា​៕ សុទ្ធ គឹម​សឿន​

សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​ជា​បណ្តោះអាសន្ន​