ក្មេង​ស្រី​ ៣​នាក់​ បងប្អូន​បង្កើត ត្រូវ​​បងប្រុស​ជីដូនមួយ រំលោភ​ម្នាក់​ម្តង​

ខេត្តសៀមរាប ​៖ ​ក្មេង​ស្រី​៣​នាក់​បងប្អូន​បង្កើត ត្រូវ​បងប្រុស​ជី​ជូន​មួយ​របស់​ខ្លួន​ឡើង​ទៅ​លើ​ផ្ទះ​នៅ​ពេល​យប់​រួច​រំលោភ​ម្តងម្នាក់​ៗ​រួច​ហើយ​ដោយ​សន្យា​ថា ឱ្យ​លុយ​ប្រាំ​ពាន់​​រៀល​ដើម្បី​​​កុំឱ្យ​ប្រាប់​អ្នក​ជិតខាង ខ​ណៈឪពុក​ម្តាយ​មិន​នៅផ្ទះ ​តែ​ត្រូវ​​ក្មេង​ស្រីរង​គ្រោះ​​ទាំង​៣នាក់​​ប្រាប់​ម្តាយមីង​ឱ្យទៅ​រាយ​ការណ៍​ប្រាប់​​សមត្ថកិច្ច ​ហើយ​​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗតែ​ម្តង​ កាល​ពី​វេលា​ម៉ោង​​​ជិត​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​​ក្រុង​សៀមរាប ​​។

លោក​អនុសេនីយត្រី ចែ​ម ចំណាន នាយ​ប៉ុស្តិ៍​នគរបាល​​ ​បានឱ្យ​ដឹង​​ថា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​​ពី​ម្តាយមីង​​ក្មេង​ស្រី​​រង​គ្រោះ​ភ្លាម​ៗ​នោះ ប្រជា​ការពារ​ភូមិ ​និង មន្ត្រី​​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ក៏​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​​ជនសង្ស័យ​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរ​បាល​​ ​។ ​លោក​បន្ត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​​ ឈ្មោះ កាន ដូង អាយុ​១៧​ឆ្នាំ​ ​មាន​ទីលំនៅ​ក្រុង​សៀមរាប​ បាន​ប្រព្រឹត្តបទ​រំលោភ​សេព​ស​ន្ថ​វៈទៅ​លើ​ក្មេង​ស្រី​​៣នាក់ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយរបស់​ជនសង្ស័យ​ ។

លោក​បន្ត​ថា​ ​​ក្មេង​ស្រី​​រង​គ្រោះ​ទាំង៣​នាក់​បងប្អូន​បង្កើត​ មាន ​​១​-អាយុ១៥​ឆ្នាំ ​២-​អាយុ១១​ឆ្នាំ ​និង​៣-​អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សៀម​រាប​ជាមួយ​ជនសង្ស័យ​ដែរ ។​ ​នៅ​ចំពោះ​មុខ​​សមត្ថកិច្ច​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​​នៅ​​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែធ្នូ​ ឆ្នាំ​២០១៥ ​នោះ ​​ឪពុករបស់​ជន​រង​គ្រោះ​មិន​នៅផ្ទះ ដោយ​គាត់​បាន​ចេញ​ទៅ​កាប់​ដំឡូង​នៅ​ទល់ដែន​ថៃ​បាត់ ខ្លួន​ក៏​បាន​ឡើង​ទៅ​ដេក​លេង​ជាមួយ​ប្អូនជីដូនមួយ​ទាំង​៣​នាក់ ហើយ​ក៏​ធ្វើ​សកម្មភាព​រំលោភ​ដោយ​យក​អណ្តាត​លិ​ទ្ធនិង​យក​ប្រដាប់​ភេទ​ញ៉ុល​ៗ​មិន​ទាន់​បាន​សម្រេច​ទេ ហើយ​សន្យា​ថាឱ្យ​លុយ​ប្រាំ​ពាន់​រៀលដើម្បី​កុំឱ្យ​ពួក​គេ​ប្រាប់​អ្នក​ជិតខាង​ ។

​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​​ប៉ុស្តិ៍បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប រួច​​កសាង​សំណុំរឿង​​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​​ខេត្ត​​ធ្វើការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ។ ចំណែក ​ក្មេង​ស្រី​​រង​គ្រោះ​​ទាំង​៣នាក់​ខាង​លើ ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ៕​​

ក្មេង​ស្រី​ ៣​នាក់​ បងប្អូន​បង្កើត ត្រូវ​​បងប្រុស​ជីដូនមួយ រំលោភ​ម្នាក់​ម្តង​
ក្មេង​ស្រី​ ៣​នាក់​ បងប្អូន​បង្កើត ត្រូវ​​បងប្រុស​ជីដូនមួយ រំលោភ​ម្នាក់​ម្តង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត