ស្ត្រី​អនាថា​ ដេក​ស្លាប់​ដោយ​ខ្យល់គ​ បង្ក​ការភ្ញាក់ផ្អើល ​ដល់​សមត្ថកិច្ច

ខេត្តកំពង់ចាម ​៖ មនុស្ស​ម្នាជា​ច្រើន​នាក់​បាន​នាំ​គ្នា​ភ្ញាក់ផ្អើលឈប់​កង់​ និង​ម៉ូតូ​នៅ​ត្រង់​ចំណុច​ខាង​មុខមន្ទីរពេទ្យ​ខេត្ត​មើល​សព​ស្ត្រី​ម្នាក់​​​ដេក​ស្លាប់ជាប់​របង​មន្ទីរ​សុខាភិបាល​ខេត្ត​ កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៩​ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ហើយ​ត្រូវ​បាន​នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្ត​ចុះ​ពិនិត្យ​ផង​ដែរ ។

អធិការ​នគរបាល​ក្រុង​កំពង់ចាម លោក​វរ​សេនី​យ៍ត្រី ស៊ឹង ចាន់​អូន បាន​ឲ្យ​ដឹង​ថា ​តាមការ​ពិនិត្យ​របស់ក្រុម​គណៈកម្ម​ការ​ចំរុះ​មាន​ទាំង​ស្ថាប័ន​ពេទ្យ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ មិនឃើញ​មាន​ស្លាកស្នាម​លើ​រាងកាយ​នោះ​ទេ តែ​ស្ត្រី​អនាថា​នោះ​ស្លាប់​​​ដោយសារ​សំពាធ​ឈាម​ឡើង​ខ្ពស់ធ្វើ​​ឲ្យ​ខ្យល់គ​ស្លាប់​តែ​ម្តង​ទៅ ។

បើ​តាម​ការ​សន្និ​ដ្ឋាន​សព​ស្ត្រី​ខាង​លើ​មាន​អាយុ​​ប្រហែល​ជាង​៥០​ឆ្នាំ តែ​មិនបានដឹង​​​ពី​អា​សយ​ដ្ឋា​ន​ស្ត្រី​នោះ​រស់នៅ​ទីណា​ទេ បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋានដើម្បី​ចាត់​កាត់​បន្ត​ទៀត​។

ស្ត្រី​អនាថា​ ដេក​ស្លាប់​ដោយ​ខ្យល់គ​ បង្ក​ការភ្ញាក់ផ្អើល ​ដល់​សមត្ថកិច្ច
ស្ត្រី​អនាថា​ ដេក​ស្លាប់​ដោយ​ខ្យល់គ​ បង្ក​ការភ្ញាក់ផ្អើល ​ដល់​សមត្ថកិច្ច
ស្ត្រី​អនាថា​ ដេក​ស្លាប់​ដោយ​ខ្យល់គ​ បង្ក​ការភ្ញាក់ផ្អើល ​ដល់​សមត្ថកិច្ច
ស្ត្រី​អនាថា​ ដេក​ស្លាប់​ដោយ​ខ្យល់គ​ បង្ក​ការភ្ញាក់ផ្អើល ​ដល់​សមត្ថកិច្ច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត